កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណចូលក្នុងដែនទឹកភាគខាងកើត

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃ អង្គារនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្ត សញ្ញាណមួយគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើត។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១១ ខែមករា ។

 JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបានរកឃើញមីស៊ីលដែលសន្មតថាជាមីស៊ីលផ្លោងដែលកូរ៉េខាង ជើងបានបាញ់ចេញពីតំបន់ដីគោករបស់ខ្លួនចូលទៅក្នុងសមុទ្រខាងកើតនៅម៉ោងប្រហែល ៧:២៧ នាទីព្រឹក ម៉ោងក្នុងស្រុក (2027 GMT ថ្ងៃច័ន្ទ) ។ គេបានកត់សម្គាល់ថា អាជ្ញាធរស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគព័ត៌មានលម្អិតបន្ថែមអំពីគ្រាប់មីស៊ីលនេះ។ JCS បាននិយាយថា យោធាកូរ៉េខាង ត្បូងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពពាក់ព័ន្ធ និងរក្សាជំហរត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីរៀបចំសម្រាប់ការបាញ់បង្ហោះបន្ថែមទៀតដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង។ ជាការកត់សម្គាល់ វាជាការសាក ល្បងមីស៊ីលលើកទីពីររបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០២២។ កូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសម្លេងកាលពីថ្ងៃទី ៥ ខែមករា។ ក្រុមប្រឹក្សាសន្តិ សុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ច ប្រជុំបន្ទាន់មួយ ដោយសំដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាង ជើង៕IMG_20220111_151351_846

Comments

Related posts