វគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ បានផ្តោតលើសារចំនួន៣សំខាន់ 

 

             វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០១.២០២២

                              វគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពី «មូលដ្ឋានគ្រឹះអាហារូបត្ថម្ភរបបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ» ផ្តោតលើសារ៣សំខាន់ ដើម្បីលើកកម្ពស់ការចូលរួម របស់ យុវជនកម្ពុជា ក្នុងការពិភាក្សាពាក់ព័ន្ធវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បង្កើនសំឡេងរបស់យុវជន បង្កើនចំណេះដឹង ជំនាញ និង ការធ្វើទំនាក់ទំនង ។

អង្គការ ហេឡែន ខេលល័រ និង GIZ-MUSEFO សហការជាមួយអង្គការ CARD, NNP, DDF, MOP and MSVU បាន រៀបចំវគ្គបណ្តុះបណ្តាល យុវជនជើងឯកអាហារូបត្ថម្ភស្តីពី«មូលដ្ឋានគ្រឹះអាហារូបត្ថម្ភរបបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណី អាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨និង១៩ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំគ្រីស្តាល់ សណ្ឋាគារ ភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួង សុខាភិបាល ហើយពិធីបិទវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ 

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើសារ៣សំខាន់ៗ រួមមាន ៖ យុវជនគឺជាអ្នកពាក់ព័ន្ធដ៏សំខាន់លើអន្តរាគមន៍អាហារូបត្ថម្ភ ហើយមានតួនាទី ឈានមុខ ក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។យុវជនគឺជាតួអង្គដ៏សំខាន់សម្រាប់ផ្លាស់ប្តូរការងារសង្គមនិងជាអ្នកដឹកនាំនាពេលបច្ចុប្បន្ន និងអនាគត ដែលជួយធានាជំរុញ និងលើកកម្ពស់ របបអាហារសុខភាពដែលមានសុវត្ថិភាពនិងចីរភាពសម្រាប់ទាំងអស់គ្នា និង សំឡេងរបស់យុវជនគួរត្រូវបានស្តាប់នៅក្នុងដំណើរការ ធ្វើសេចក្តី សម្រេចចិត្ត ការធ្វើផែនការ និងការអនុវត្តន៍ការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង ។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលក៏មាន គោលបំណងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណី អាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ។ ផ្តល់វេទិកាដល់យុវជនដើម្បីពិភាក្សា ចែករំលែកការយល់ដឹង ទស្សនៈ មតិយោបល់ និង បទពិសោធន៍លើអាហារូបត្ថម្ភរបបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផល ចំណីអាហារ ជាពិសេសផ្តល់ឱ្យយុវជននូវជំនាញក្នុងការតស៊ូមតិ និងទេពកោសល្យ ក្នុងការផ្សព្វផ្សាយសារគន្លឹះដល់យុវជនដទៃទៀត និងដល់ សាធារណជនទូទៅ ។

សូមបញ្ជាក់ថា អង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ (YNCs) នៅឆ្នាំ២០១៨ ៕IMG_20220118_122622_787IMG_20220118_122620_187

Comments

Related posts