រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឱ្យ ពិធីករ ពិធីការិនីវិទ្យុនិងទូរទស្សន៍ ត្រូវស្វែងយល់ឱ្យបានច្បាស់ ពីការប្រើប្រាស់ពាក្យរាជសព្ទនិងសង្ឃសព្ទ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៨,០១,២០២២

 

MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឱ្យពិធីករ ពិធីការិនីវិទ្យុនិងទូរទស្សន៍ ត្រូវស្វែងយល់ឱ្យបានច្បាស់ ពីការប្រើប្រាស់ពាក្យរាជសព្ទនិងសង្ឃសព្ទ ដើម្បីផ្សព្វផ្សាយឱ្យបានត្រឹម ត្រូវ ព្រោះក្នុងនាមជាអ្នកផ្សព្វ ផ្សាយគឺជាអ្នកចែករំលែកនូវពាក្យពេចន៍ត្រឹមត្រូវទៅកាន់សាធារណជន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍

 

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី ការស្វែងយល់ពីរាជសព្ទ និងសង្ឃសព្ទ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលសន្និសីទ សត្យា ទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មានមានប្រសាសន៍ថា ការសិក្សានិងស្វែងយល់បន្ថែមអំពីការប្រើពាក្យរាជសព្ទ និងសង្ឃសព្ទនេះ ដោយសារក្នុងនាមជាកូនខ្មែរ មានព្រះពុទ្ធសាសនា និងមានព្រះមហាក្សត្រគឺជាតំណាងទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការប្រើពាក្យរាជសព្ទ និងសង្ឃសព្ទនេះ គឺគ្មាននរណា ម្នាក់ចេះប្រើបានច្បាស់លាស់នោះទេ ដោយត្រូវទាមទារឱ្យមាន ការយល់ដឹងបានត្រឹមត្រូវ ព្រោះការប្រើពាក្យរាជសព្ទ និងសង្ឃសព្ទនេះ គឺជាការបង្ហាញពីកម្រិត និងការយល់ដឹង របស់ពិធីករពិធីការិនី។ មិនតែប៉ណ្ណោះ ក៏ជាការលើកតម្លៃ របស់ពិធីករ ពិធីការិនី ព្រោះប្រសិនបើពិធីករពិធីការិនី ប្រើប្រាស់ពាក្យពេចន៍ខុស នោះនឹងធ្វើឱ្យមានការសើចចំអកពីមហាជន។ ដូចហេតុនេះ ការស្វែងយល់បន្ថែមពីរាជសព្ទ និងសង្ឃសព្ទ គឺជាការចាំបាច់ណាស់ សម្រាប់ពិធីករ ពិធីការិនីទាំងវិទ្យុនិងទូរទស្សន៍ ត្រូវតែស្វែង យល់ឱ្យបានច្បាស់ និងបែង ចែកឱ្យបានច្បាស់នូវការប្រើពាក្យពេចន៍ទាំងនេះ ដើម្បីកុំ ឱ្យមានការភាន់ច្រឡំ។

   ឯកឧត្តម ជុំ កុសល រដ្ឋលេ ខាធិការក្រសួងព័ត៌មាន បាន ឱ្យដឹងដែរថា បច្នុប្បន្ននេះអ្នក សារព័ត៌មាន ដូចជា ពិធីករ ពិធិការិនី សម្រាប់ការប្រើពាក្យ ពេចន៍គឺនៅមានកម្រិតនៅ ឡើយ។ ដូចនេះ ក្នុងនាមជាអ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើយ៉ាងណាស្វែងយល់ឱ្យបានច្រើន ពីការប្រើពាក្យរាជ សព្ទនិងសង្ឃសព្ទ ដើម្បីឱ្យអ្នកស្តាប់ ក៏ដូចជាទស្សនិក ជន យកទៅប្រើប្រាស់ពាក្យ ពេចន៍ បន្តបានត្រឹមត្រូវតាមក្បួនច្បាប់ អក្សរសាស្រ្តខ្មែរ។    

សំឡេង៖ «កន្លងមកក្រសួងតែងតែមើលឃើញថា ការប្រើពាក្យពេចន៍ ជាពិសេសការប្រើរាជសព្ទ និងសង្ឃសព្ទនេះ សម្រាប់អ្នកសារព័ត៌មាន ដូច ជាពិធីករ ពិធីការិនី គឺនៅមាន កម្រិតនៅឡើយ។ អ៊ីចឹងយើងត្រូវតែរៀបចំសិក្ខាសាលានេះ ដោយសារតែយើងគឺជាប្រទេសរាជានិយម គឺមានអង្គព្រះមហាក្សត្រគ្រងរាជ្យ មានព្រះពុទ្ធសាសនា ដូច្នេះចង់មិនចង់ អ្នកសារព័ត៌មានពិធីករ ពិធីការិនី ដែលឈរនៅលើវិស័យសោតទស្សន៍ ដែលជាអ្នកនាំយកនូវព័ត៌មាន ដែលជាអ្នកនិយាយច្រើន ដើម្បីយកទៅផ្សព្វផ្សាយ គឺត្រូវធ្វើយ៉ាងណាយល់ឱ្យបានច្រើនចំពោះរាជសព្ទនិងសង្ឃសព្ទនេះ ដើម្បីសម្រាប់អ្នក ស្ដាប់គាត់ស្ដាប់ទៅ អាចថាជាការយកតម្រាប់តាម» ។ 

   ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាន គ្រោងរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ដល់ពិធីករ ពិធិការិនីទាំងនៅក្រសួងព័ត៌មានក៏ដូចជា វិស័យឯកជន ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌ មានណាដែលពិតប្រាកដ ច្បាស់លាស់ទៅកាន់សាធារណជន៕IMG_20220118_174653_303IMG_20220118_174658_130IMG_20220118_174700_723

Comments

Related posts