វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០១ ២០២២
ភ្នំពេញ ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរ ការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ- វៀតណាម ដែលជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែក បច្ចេកទេស មន្ត្រីពាក់ ព័ន្ធ និងកម្មករជំនាញ តាម រយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើក កម្ពស់គុណភាពហេដ្ឋារចនា សម្ព័ន្ធនៅបណ្ដាប្រទេសកម្ពុជា ឡាវ វៀតណាម ក៏ដូច ជាដើម្បីផ្សព្វផ្សាយអំពីសារសំ ខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណជនឱ្យបានដឹងផងដែរ។
ក្នុងពិធីដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ- វៀតណាម រៀបចំឡើងដោយវិទ្យាស្ថានតេជោសែន សាធារ ណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២២ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹក ជញ្ជូនរបស់ប្រទេសឡាវ និងវៀតណាម បានគូសបញ្ជាក់ពីកិច្ចខិតខំយ៉ាងសស្រាក់សស្រាំឥតទំនេរដៃក្នុងការ ស្ថាបនា និងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់នៃការដឹក ជញ្ជូនក្នុងដែនដីនៃព្រះរាជា ណាចក្រកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ និងបានលើកឡើងអំពីបំណងប្រាថ្នារបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីចង់ឱ្យកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀតឱ្យចេះសាងសង់ផ្លូវ-ថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយខ្លួនឯង ប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ជូនជាតិមាតុភូមិ។
លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន បានសំដែងនូវការអបអរសាទរយ៉ាងក្រៃលែងជាមួយជោគ ជ័យរបស់វិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹក ជញ្ជូន ដែលទទួលបានជំនួយពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ក្នុងការកសាងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
លោកជំទាវបន្តថា គម្រោងនេះធ្វើឡើងដើម្បីផ្ដល់នូវឱកាសមិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែបានផ្ដល់ឱកាសដល់ប្រទេសវៀតណាម និង ប្រទេសឡាវ ដើម្បីពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍នៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ការ ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ក្នុងពេលអនុវត្តការងារទៅវិញ ទៅ មកជាដើម។
លោកជំទាវ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហ ការ និងចូលរួមផ្តល់ធាតុចូលឱ្យបានផុលផុស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កានាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ដ្រថែទាំផ្លូវថ្នល់ក្នុងការលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ- វៀត ណាម ពីមូលនិធិក្នុងក្រប ខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ ខែ ក្នុងគោលបំណងកសាងសមត្ថភាព អ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ នៅប្រទេសកម្ពុជា- ឡាវ-វៀតណាម តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយចីរភាពសម្រាប់ប្រទេស កម្ពុជា-ឡាវ-វៀតណាម៕
Comments