សម្តេចតេជោហ៊ុនសែន គាំទ្រគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាតំបន់ទំាងមូលឡើងវិញ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០១ ២០២២

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានប្រកាសគាំទ្រគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាតំបន់ទំាងមូលឡើងវិញ ដើម្បី ទទួលទេសចរណ៍អន្តរជាតិឡើងវិញ ដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

  ថ្លែងក្នុងពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» នៅក្រុងព្រះ សីហនុ ខេត្តព្រះសីហនុនេះនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានសម្តេចសូមគាំទ្រដល់បណ្តា រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទំាងអស់ ពិភាក្សាគ្នា និងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមករា ចេញពីទីក្រុងព្រះសីហនុ។ ការគាំទ្ររបស់សម្តេច តេជោនាយករដ្ឋមន្រ្តីបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាតំបន់ទំាងមូលឡើងវិញ ខណៈ ដែលប្រជាពលរដ្ឋក្នុងតំបន់អាស៊ានបានចាក់វ៉ាក់សំាង ដែលធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។

សម្លេង « ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថាជា “គោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ"អាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព” ។ ខ្ញុំសូមអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់»៕IMG_20220118_203218_434IMG_20220118_203206_904

Comments

Related posts