ក្រុមសមាជិកាព្រឹទ្ធសភាអញ្ជើញសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

 

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

 

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំពិធីជួបសំណេះ សំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភានិងជាប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី ប្រធានមន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន អភិបាលរងក្រុង ស្រុក និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន២៨៧នាក់។

លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភានិងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា មានប្រសាសន៍ថា ពិធីសំណេះសំណាល នេះ ប្រព្រឹត្តទៅក្រោមប្រធានបទស្តីពី “វឌ្ឍនភាព និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងបង្កើននូវទំនាក់ទំនងភាពជិតស្និទ្ធ រវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ រួមគ្នាក្នុងការពង្រឹងពង្រីកការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ បានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងវឌ្ឍនភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងចែករំលែកបទពិសោធន៍ការងារល្អៗ បញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

លោកជំទាវបន្តថា ពិធីនេះរៀបចំឡើងក៏មានគោលបំណងពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត របស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានល្អសម្រាប់អាណត្តិទី៥ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និង ការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ។

 

ពិធីនេះបានដំណើរការរយៈពេលមួយព្រឹក ដោយមានកម្មវិធីដូចជា៖ ទស្សនាខ្សែវីដេអូស្តីពីវឌ្ឍនភាពរបស់ព្រឹទ្ធសភា,ព្រមទាំងមតិស្វាគមន៍ របស់លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមផងដែរ៕IMG_20220119_074403_010IMG_20220119_074405_545IMG_20220119_074407_403

Comments

Related posts