ប្រជាពលរដ្ឋ អ្នកតវ៉ា មកពីសង្កាត់បឹងកក់២ បានឯកភាពអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ

 

           វិទ្យុជាតិកម្ពុជា

                     លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាតំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ាមកពីសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រមាណ៣០នាក់ ពាក់ព័ន្ធនឹងរឿងដីធ្លី ផ្ទះសំបែង របស់ពួកគាត់។

នាឱកាសនោះ លោក អភិបាលរងទាំងពីររូប បានពន្យល់ពីគោលការណ៍និងចំណុចមួយចំនួន ដោយសូមឱ្យបងប្អូនរក្សាស្ថានភាពដើមដដែល កុំមានការជ្រួលច្របល់ ព្រោះអាជ្ញាធរមិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ពីការឱ្យបងប្អូនចាកចេញពីទីតាំងដែលបងប្អូនកំពុង រស់នៅនេះទេ។ លោកអភិបាល បានលើកឡើងថា ក្នុងរយះពេល ជាងពីរឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។ លោកបន្តថា ឯកឧត្តម ឃួង ស្រេង តែងប្រកាន់យកគោលការណ៍ សិទ្ធិលំនៅឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀតការពិភាក្សារកដំណោះស្រាយត្រូវមានភាគីពាក់ព័ន្ធ មានអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ ដោយពិភាក្សាត្រង់ទៅត្រង់មកលើខ្លឹមសារដែលមិនប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ម៉្យាងទៀតប្រសិន បើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគំរោងអភិវឌ្ឃន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញ ឬក៏ចាត់ តំណាងមកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា ហើយការដោះស្រាយក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុលពីជនអគតិ ណាមួយដែលធ្វើឱ្យខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញមិនមានផែនការណាមួយដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។

ក្រោយពីការបកស្រាយពន្យល់ ពីលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា រួចមក បងប្អូនប្រជាពលរដ្ឋដែលមកតវ៉ាដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះ គ្មាននរណា អាចមកដោះស្រាយបានជំនួសអាជ្ញាធរនិងប្រជាពលរដ្ឋនោះឡើយ៕IMG_20220118_221206_430IMG_20220118_221209_998

Comments

Related posts