ក្រសួងអប់រំ បានដាក់ចេញការពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មករា ២០២២

MC៖ ក្រសួងអប់រំ បានដាក់ចេញការពង្រឹងវិធានការសុវត្ថិភាពសុខភាព ចំនួន៣ចំណុចនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុស បំប្លែងថ្មី។

  យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន ប្រភេទដែលតា ឬអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នូវចំណុចសំខាន់ៗចំនួន៣ចំណុច គឺ៖ ១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល, ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។ ២. ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាករហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សា ដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ និង៣. អនុវត្តការបង្រៀន និងរៀនតាមបណ្តុំ មានសិស្សមិនលើសពី២០នាក់ និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែល មានចំណុះសិស្សច្រើន រួមជាមួយនឹងការបង្រៀននិងរៀនតាមអនឡាញ៕IMG_20220119_140421_756

Comments

Related posts