យុវជនជើងឯកអាហារូបត្ថម្ភប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភទៅដល់សហគមន៍ឱ្យបានផុសផុល

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩.០១.២០២២

 

យុវជនជើងឯកអាហារូបត្ថម្ភប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយព័ត៌ មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិ ភាពចំណីអាហារ ការបញ្ជូល មីក្រូសារជាតិក្នុងចំណីអា ហារ  និងស្លាកសញ្ញាផលិត ផលចំណីអាហារ ទៅដល់សហគមន៍ឱ្យបានផុសផុល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃរបបអាហារ និងរបៀបរស់នៅដែលមានសុខភាពល្អ ។

   កញ្ញា ឈុន បូរមី អ្នកដឹកនាំក្រុមយុវជនជើងឯកអាហារូប ត្ថម្ភកម្ពុជារបស់អង្គការ ហេឡែន ខេលល័រ បានមានប្រ សាសន៍ថា ចាប់តាំងពីការ បង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះមក ក្រុមយុវជនបានចូលរួមក្នុងសកម្ម ភាពជាច្រើន រួមមាន ៖ ការ រៀបចំវេទិកាយុវជនការចូល រួមមិត្តអប់រំមិត្តលើរបបអាហារសុខភាព យុទ្ធនាការតស៊ូមតិតាមបណ្តាញសង្គមដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបបអាហារសុខភាព ការចូល រួមរៀបចំទិវាជាតិអាហារូបត្ថម្ភ ការចូលរួមរៀបចំសិក្ខាសាលា ប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅតាមសហគមន៍ ការចូល រួមអប់រំអាហារូបត្ថម្ភនៅសហគមន៍ ការធ្វើពិធីករនិងពិធីការិនីក្នុងកម្មវិធីផ្សេងៗ និងការចុះទស្សនកិច្ចសិក្សានៅទីកន្លែងផ្សេងៗដូចជាមណ្ឌលសុខភាព និងកន្លែងផលិតការកែច្នៃចំណីអាហារជាដើម ។ 

កញ្ញាបានបន្តថា កន្លងមកទោះបីជាជំងឺកូវីដ១៩ បណ្តាលឱ្យមានការពន្យារ ពេលនៃសកម្មភាពមួយចំនួនក៏ដោយ ក៏ក្រុមយុវជនជើង ឯកអាហារូបត្ថម្ភ នៅតែបន្តរក្សាវត្ថមានយ៉ាងសកម្មលើបណ្តាញសង្គមនានា ដើម្បីទំនាក់ទំនងជាមួយយុវជនផ្សេងទៀត ក្នុងការលើក កម្ពស់ការយល់ដឹងអំពីសារ សំខាន់នៃអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ និងរបៀបរស់នៅដែលមានសុខភាពល្អ អំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ។

កញ្ញាបានបន្ថែមថា ការបង្កើតក្រុមយុវជនជើងឯកអាហារូប ត្ថម្ភកម្ពុជា គឺដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការពិភាក្សា ពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ  បង្កើនសំឡេងរបស់យុវជន បង្កើនចំណេះ ដឹង ជំនាញ និងការទំនាក់ ទំនង ដើម្បីក្លាយជាភ្នាក់ងារនិងកម្លាំងចលករសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ 

សំឡេង៖ «ការបង្កើតឡើងនេះក្នុងគោលបំណងគឺចង់ឱ្យយុវជននោះពង្រីកចំណេះដឹងរបស់ខ្លួន ពាក់ព័ន្ធជាមួយអាហារូបត្ថម្ភ វិស័យសន្តិសុខស្បៀង ដូចជាបញ្ហាអាហារូប ត្ថម្ភគ្រប់ទម្រង់ដោយសារតែកម្ពុជាយើងមានយុវជនច្រើន បើសិនជាពួកគាត់ម្នាក់ៗចាប់ផ្តើមពីខ្លួនគាត់ ដែលខ្លួនគាត់មានចំណេះដឹងច្បាស់ពាក់ព័ន្ធនឹងរឿងនេះ ចឹងគាត់អាចបន្តទៅជំហានបន្ទាប់ ដើម្បីបន្តផ្សាយសារសំខាន់ៗជាបន្តទៀតទៅដល់អ្នកជុំវិញខ្លួនគាត់ ដូចជាមិត្តភក្តិគាត់ អ្នកនៅក្នុងសហគមន៍គាត់ និងគ្រួសារគាត់ ដើម្បីឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត»។

  កញ្ញា ទ្រី សុជាតា សមាជិកក្នុងក្រុមយុវជនជើងឯកអាហា រូបត្ថម្ភ បានលើកឡើងថា បញ្ហាពាក់ព័ន្ធនឹងអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិ ភាពចំណីអាហារ និងស្លាកសញ្ញាចំណីអាហារកម្ពុជា គឺនៅតែបន្តកើតមាន ដោយសារ តែមាតាបិតា ឬអាណាព្យាបា ល នៅមានការខ្វះខាតចំណេះ ដឹងនិងមានការយល់ច្រលំ ដែលធ្វើឱ្យទារកនិងកុមារមានសុខភាពមិនល្អ ។ដូច្នេះកញ្ញាប្តេជ្ញាចិត្តថា នឹងបន្តចែក រំលែកចំណេះដឹងដែលខ្លួនទទួលបាន ទៅដល់អ្នកជុំវិញខ្លួនឱ្យបានទូលំទូលាយ ដើម្បីជួយឱ្យកុមារ ទារក និងស្រ្តីទទួលបានសុខភាពល្អ ជាពិសេសលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។

  សូមបញ្ជាក់ថា អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ  កាលពីឆ្នាំ២០១៨ ដែលមានសមាជិកសរុបប្រមាណ ៤០០នាក់ រួមទាំងយុវជនជើងឯកអាហារូបត្ថម្ភនៅតាមបណ្តាខេត្ត ៕IMG_20220119_182345_788IMG_20220119_182342_297IMG_20220119_182353_376

Comments

Related posts