វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ចំនួន ១០ នាក់នៅភ្នំពេញ នារសៀលថ្ងៃ ទី១៩ខែមករាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង អភិ បាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានយកចិត្តទុក ដាក់ខ្លាំងណាស់ លើការបណ្ដុះបណ្ដាលធនធាន មនុស្ស ដោយសម្តេចយល់ថា ការបណ្ដុះបណ្ដាលធនធាន មនុស្ស នឹងអាចកសាងប្រទេសជាតិមួយឱ្យបានរឹងមាំនិងរីកចម្រើនជឿនលឿន ។
ឯកឧត្ដមបញ្ជាក់ថា ជាក់ ស្ដែងក្រោយឆ្នាំ១៩៧៩ ពោលគឺនៅថ្ងៃទី២៤ខែមករាឆ្នាំ ១៩៧៩ កម្ពុជាបានបើកបវេសនកាល ដើម្បីឱ្យមានការសិក្សាឡើងវិញ ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្ស ។
ឯកឧត្ដមបន្តថា ការបណ្ដុះ បណ្ដាលធនធានមនុស្សទោះបី អ្នកនោះ ចេះដឹងក្នុងកម្រិតណាក៏ដោយ បើពេលទៅបំពេញការងារយើងមិន បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ ។ ដូច្នេះឯកឧត្ដមស្នើឱ្យមានការខិតខំប្រឹងប្រែងបំពេញការងារឱ្យល្អប្រសើរ នោះសង្គមជាតិក៏រីក ចម្រើនទៅតាមនោះដែរ ។
ឯកឧត្ដមបញ្ជាក់ផងដែរថា ការខិតខំបំពេញការងារដោយប្រើចំណេះដឹងរបស់យើងប្រៀបបាននឹងការសំលៀង កាំបិតអញ្ចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹង មកប្រើប្រាស់ទេ ចំណេះដឹងនោះ នឹងទទួលរងនូវការរេច រិល។ឯកឧត្ដមស្នើឱ្យប្អូនៗ ជាកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយក ចំណេះដឹងដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពល រដ្ឋឱ្យសមស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិ បាល និងសូមឱ្យបងប្អូនទាំង អស់មានមហិច្ឆតាខ្ពស់ធ្វើយ៉ាងណាខិតខំរៀនសូត្រថែមទៀតស្របទៅ មហិច្ឆតារបស់សម្ដេចតេជោហ៊ុន សែន គឺចង់ឱ្យប្រទេសកម្ពុជាមាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធ្វើឱ្យបងប្អូនប្រជាពល រដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។
គួរបញ្ជាក់ផងដែរថា កម្ម សិក្សាការីទាំង១០នាក់នេះបានបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១ ក្រោយពី បានសិក្សារៀនសូត្រអស់រយៈ ពេល៩ខែ នៅសាលាភូមិន្ទរដ្ឋបាល ដោយបានសិក្សាកាលពីខែកុម្ភៈ រហូតដល់បញ្ចប់ការសិក្សាដោយជោគ ជ័យនៅខែធ្នូឆ្នាំ ២០២១ បើទោះបីជាការសិក្សាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩យ៉ាងណាក្តី៕
Comments