អនាម័យបរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អនាម័យបរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ហើយការចូលរួមសហការក្នុងការគ្រប់គ្រងសំរាមបានល្អ នាំឱ្យទីក្រុង ទីប្រជុំជន ជាពិសេសភូមិឋានមានសោភ័ណភាព មនុស្សរស់រានមានសុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ឯកឧត្តម ចាយ សាមិត្ត បានមានប្រសាសន៍ថា ការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស នូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមាន ប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន។ 

លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង បានលើកឡើងពីផែនការសកម្មភាពគ្រប់គ្រងបរិស្ថាន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអប់រំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការលើកទឹកចិត្តក្នុងការអនុវត្តន៍សកម្មភាពមេត្រីបរិស្ថានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការគ្រប់គ្រងសំណល់រឹង សំរាមនៅតាមទីក្រុង និងទីប្រជុំជន៕IMG_20220120_114047_309

Comments

Related posts