គណៈកម្មការចម្រុះខេត្តកណ្តាល ផ្អាកអាជីវកម្មរណ្ដៅដីមួយកន្លែង បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់

 

            វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

                       ភ្នំពេញ ៖ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយ លោកណុប ដារ៉ា អភិបាលរង ខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យរណ្ដៅដី មហារដ្ឋាត្រេដឌីង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានទីតាំងស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបាន ដឹកចេញពីរណ្ដៅដី មហារដ្ឋាត្រេដឌីង មានការដឹកលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ពិតប្រាកដ មែន។ ក្នុងនោះដែរ តំណាងរណ្ដៅដី មហារដ្ឋាត្រេដឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីជាក់ស្ដែង ដែលមានទំហំប្រមាណជា ១៥ ហិកតា ត្រង់ចំណុច អាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះខេត្ត បានសម្រេចផ្អាកការជីកអាចម៍ដី និងដឹកជញ្ជូនដី ជាបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ម្ចាស់រណ្ដៅដី មហារដ្ឋាត្រេដឌីង ត្រូវប្រមូល ឯកសារពាក់ព័ន្ធនានា មកបង្ហាញជូនក្រុមការងារចម្រុះ ហើយចំពោះរថយន្តដែលល្មើស ត្រូវរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត បានស្នើដល់ម្ចាស់អាជីវកម្មរណ្ដៅដី និងអ្នកបើកបររថយន្តដឹកដី ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត។ ការដឹកជញ្ជូនត្រូវមានតង់គ្របឱ្យបានត្រឹមត្រូវ ចៀសវាងមានការជ្រុះធ្លាក់ដីនៅលើផ្លូវ ដែលបង្កឱ្យ មានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយម្ចាស់រណ្ដៅដី មហារដ្ឋាត្រេដឌីង ដើម្បីអនុវត្តតាម នីតិវិធី ហើយលោកបានស្នើដល់ម្ចាស់រណ្ដៅដី ត្រូវសហការជាមួយក្រុមការងារចម្រុះខេត្ត ដោយយក នូវឯកសារពាក់ព័ន្ធបង្ហាញដល់ក្រុមការងារ ដោយមិនឱ្យហួសរយៈពេល១៥ ថ្ងៃ គិតចាប់ពីថ្ងៃ ចុះពិនិត្យ នេះតទៅ៕IMG_20220120_120116_788IMG_20220120_120109_272IMG_20220120_120122_681

Comments

Related posts