វៀតណាម គាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ ចេញក្នុងនាមប្រធានអាស៊ាន

 

វិទ្យុជាតិកម្ពុជា÷

 ភ្នំពេញ÷    រដ្ឋមន្ត្រីការបរទេសវៀតណាម  បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា វៀតណាម គាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ ចេញក្នុងនាមប្រធានអាស៊ាន។ 

   នៅក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសា ធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តម ប៊ូយ ថាញ់សឺន បានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារសំខាន់ សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀតណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ។

  ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបថា  នៅក្នុងជំនួបនេះ ឯកឧត្តមប៊ូយ ថាញ់សឺន បានអបអរសាទរដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រ ទេសមីយ៉ាន់ម៉ា ហើយបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងទទួលបានជោគជ័យដ៏ប្រសើរ ហើយឯកឧត្តមបញ្ជាក់ថា វៀតណាម គាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ ចេញក្នុងនាមប្រធានអាស៊ាន។

  ឯកឧត្តម ប៊ូយ ថាញ់សឺន បានជម្រាបសម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ឡាវនាពេលកន្លងទៅ ប្រទេសឡាវនិងវៀត ណាម ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញការគាំទ្រទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ។

   ឯកឧត្តម ប៊ូយ ថាញ់សឺន បានគូស បញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ពិតជាមាតម្លៃខ្ពស់ និងសារសំខាន់ណាស់ ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ហើយ ដែលយើងត្រូវរក្សាឱ្យបាន ។

   មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែង អំណរគុណថ្នាក់ដឹកនាំវៀតណាម ដែលបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។

   សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំជំរុញការងារជាច្រើន។ សម្តេចតេជោ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧- ៨ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ។សម្តេចតេ ជោ ក៏បានលើកឡើងដែរថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើន មិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវយកមីយ៉ាន់ ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។   សម្តេចតេជោ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នៅតែជួយ ហើយការងារផ្សេងទៀត ក៏ត្រូវ តែដោះស្រាយដែរ។

  សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានក្លាយជាប្រធានអាស៊ានឆ្នាំ២០២២សម្តេចក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា 

ក្នុងបំណងដោះស្រាយបញ្ហារបស់មីយ៉ាន់ ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ ជាលទ្ធផលតបតាមសំណើររបស់កម្ពុជា មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ឯកឧត្តម មីង អោង ឡាំង បានយល់ព្រមពន្យារពេលបាញ់គ្នាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្រប សម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្រប សម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជា ពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់៕IMG_20220120_141146_662IMG_20220120_141150_818IMG_20220120_141148_029

Comments

Related posts