មន្ទីរការងារនិបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តមណ្ឌលគិរី បើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វ ផ្សាយច្បាប់ស្តីពីការងារ និងការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម

 

 

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

 

មណ្ឌលគិរី៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត មណ្ឌលគិរី បានរៀបចំបើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វ ផ្សាយច្បាប់ស្តីពីការងារ និងការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម ក្រោមវត្តមាន លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត លោក នុត បឿន អភិបាលរងក្រុងសែនមនោ រម្យ លោក ផាន កុសលវិចិត្រ ប្រធាន ប.ស.ស សាខាខេត្តមណ្ឌលគិរី  ព្រមទាំងលោក លោកស្រី តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន នានា ដែលប្រព្រឹត្ត ទៅនៅមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវ:ខេត្តមណ្ឌល គិរី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

 

លោក ណយ ច័ន្ទតារា ប្រធាន មន្ទីរការងារនិងបណ្តុះបណ្តា លវិជ្ជាជីវ:ខេត្ត បានឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយពីច្បាប់ស្តីពីការងារ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីងាយស្រួលដល់ម្ចាស់រោង ចក្រ សហគ្រាសបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យស្រប តាមច្បាប់ស្តីពីការងារ។ ក្នុងនោះ គឺផ្តោតសំខាន់ទៅលើនីតិវិធីចុះបញ្ជិកាបែបបទស្តីពីសហគ្រាស និងរបៀបនៃការចុះឈ្មោះរោងចក្រ សហ គ្រាស ដូចជា៖ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើក ប្រាក់ ឬបញ្ជីបើកប្រាក់ឈ្នួល បទបញ្ជាផ្ទៃក្នុងរបស់សហ គ្រាសគ្រឹះស្ថាន បណ្ណ និងសៀវភៅការងារជនកម្ពុជា និងបរទេស រួមទាំងការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ជាដើម។ លោកប្រធានមន្ទីរ បានបន្ថែមថា ដើម្បីឆ្លើយតបទៅ នឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវ: ២០១៩-២០២៣ និងផែនការអភិវឌ្ឍន៍បីឆ្នាំរំកិលរបស់ខេត្តមណ្ឌលគិរី មន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្តមណ្ឌលគិរី បានដាក់ចេញនូវផែនការយុទ្ធ សាស្ត្រ ជាអាទិភាពចំនួន០៥ រួមមាន៖ ទី១ ការអភិវឌ្ឍលក្ខ ខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវ: ទី២ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវ: ទី៣ ការរក្សា និងបង្កើនមុខរបរ ការងារក្នុង និងក្រៅប្រទេស ទី៤ ការអភិវឌ្ឍរបបសន្តិសុខសង្គម និងទី៥ ការពង្រឹងសេវាគាំទ្រទូទៅ ។

 

    លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំង អស់ ត្រូវជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិត ឱ្យមាន ការចូលរួមក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ ចំពោះការរៀបចំចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត នៅតាមទីតាំងរោង ចក្រ សហគ្រាស ត្រូវអនុញ្ញា តផ្តល់នូវការឈប់សម្រាក ១ ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញផងដែរ៕IMG_20220120_143547_121IMG_20220120_143549_929IMG_20220120_143552_155IMG_20220120_143553_718

Comments

Related posts