កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងនៃការតភ្ជាប់ទំនាក់ ទំនងសេដ្ឋកិច្ចបន្ថែមទៀត

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ ៖សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។

    ឯកឧត្តម កៅ គឹមហួន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយបញ្ចប់ការ សន្ទនា ឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍន ភាពនៃការរីកចម្រើននៃទំនាក់ ទំនងទ្វេភាគីរវាងកម្ពុជា វៀត ណាមនាពេលកន្លងទៅនេះ។

    ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងការផ្តល់ឱកាសនិងពេលវេលាទទួលជួបឯកឧត្តមនិងគណៈ ប្រតិភូវៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពាំ នាំនូវការជូនពរសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជាពិសេសឯកឧត្តមអគ្គលេខាធិការបក្ស និងប្រធានរដ្ឋ ឯកឧត្តមនាយ ករដ្ឋមន្ត្រីនៃប្រទេសវៀត ណាមផងដែរ។

  ឯកឧត្តម រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានមានប្រសា សន៍បន្ថែមទៀតថា ឯកឧត្តមពិតជាកោតសរសើរនិងស្ញប់ ស្ញែងចំពោះការប្រែប្រួលក៏ដូច ជាការអភិវឌ្ឍនៅក្នុងរយៈ ពេលខ្លី នៃការរីកចម្រើនក្នុងប្រទេសកម្ពុជាហើយឯកឧត្តម ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានទទួលនូវការរីកចម្រើន ក៏ដូចជាសមិទ្ធ ផលជាច្រើន។ មិនតែប៉ុណ្ណោះទេ ឯកឧត្តមបានគូសបញ្ជាក់ដែរថា កន្លងទៅនេះក៏ដូចពេលបច្ចុប្បន្ននេះកម្ពុជាត្រូវតែបន្តពង្រីកក៏ដូចជាពង្រឹងតួនា ទីរបស់ខ្លួននិងជាពិសេសកិត្តិ នាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ ។ 

   ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានស្នើថា វៀត ណាមនិងកម្ពុជា បន្តរឹតបន្តឹងនៃកិច្ចសហប្រតិបត្តិការ ពង្រឹងនិងពង្រីកកិច្ចសហប្រ តិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

  ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម បានគូសបញ្ជាក់ថា ឆ្នាំកន្លងទៅនេះ គឺកំណើននៃពាណិជ្ជកម្មរវាងកម្ពុជា វៀត ណាម មានការកើនឡើងខ្ពស់ រហូតដល់ ជិត១០ពាន់លានឯណោះ ជាកំណើនមួយដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុន ។ ដូច្នេះឯកឧត្តមស្នើសុំកម្ពុជាបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋ កិច្ចដែលមានសារសំខាន់រវាងប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំ ២០២២នេះ កំណើនសេដ្ឋ កិច្ចមានការកើនឡើងបន្ថែមទៀត ។

  ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម សង្ឃឹមថា កម្ពុជានិងគ្រប់ផ្នែក នឹងបន្តធ្វើការជាមួយវៀតណាមជាពិសេស នៅក្នុងការពង្រឹងក៏ដូចជាជំរុញកិច្ចសហការលើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម វិស័យឧស្សាហកម្ម ធនាគារ ហិរញ្ញវត្ថុនិងវិស័យផ្សេងៗទៀត ។

    ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអរគុណឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ចំពោះការពាំនាំសួរសុខទុក្ខពីឯក ឧត្តមអគ្គលេខាធិការបក្សក៏ដូចជាប្រធានរដ្ឋវៀតណាម និងនាយករដ្ឋមន្ត្រីវៀតណាម ហើយសម្តេចតេជោពិតជារីករាយចំពោះអ្វីដែលរដ្ឋមន្រ្តីការបរទេសបានលើក ជុំវិញកិច្ចសហការ រវាងប្រទេសទាំង២ក៏ដូចជា ជាការងារអាស៊ាន ជាពិសេសកម្ពុជាជាប្រធានអាស៊ានឆ្នាំនេះ ។

  សម្តេចតេជោ បានមានប្រ សាសន៍ផងដែរថា ទំនាក់ ទំនងទ្វេភាគីកម្ពុជា វៀត ណាម កាន់តែទទួលបានល្អប្រសើរឡើង ហើយអ្វីដែលសំខាន់នោះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ចំពោះការងារដែលសម្ដេចបានធ្វើជាមួយនឹង ឯក ឧត្តមអតីតនាយករដ្ឋមន្ត្រីវៀត ណាម គឺបានជំរុញពាណិជ្ជ កម្មទ្វេភាគីដល់កម្រិតខ្ពស់ ហួសពីផែនការ ជិតបានរហូត ដល់១០ពាន់លានឯណោះ ដូច្នេះហើយការងារនេះជាការងារជោគជ័យ ដោយសារកម្ពុជាមានមូលដ្ឋាននៃការ ផលិត រីឯវៀតណាមមានមូល ដ្ឋាននៃការកែច្នៃ មានការសហ ការគ្នារវាងប្រទេសទាំង២។

   សម្តេចតេជោនាយករដ្ឋមន្ត្រីបនបន្ថែមថា អ្វីដែលប្រជាជនកម្ពុជានិងវៀតណាមបានទទួលផលប្រយោជន៍ទៅវិញ ទៅមក ដោយសារយើងមានព្រំប្រទល់មួយ ព្រំដែនមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាព ដូច្នេះការដែលយើងបន្តថែ រក្សាព្រំដែនមួយឱ្យមានសន្តិ ភាព កិច្ចសហប្រតិបត្តិការ មិត្តភាពនេះ ដែលជាការងារសម្រាប់ឱ្យប្រជាពលរដ្ឋ ដែលអាចបន្តធ្វើពាណិជ្ជកម្មនិងធ្វើធុរកិច្ចជាមួយគ្នា ៕IMG_20220120_141148_029

Comments

Related posts