វិទ្យុជាតិកម្ពុជា
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចំាស្រុកថ្ពង បានរៀបចំវេទិកាសាធារណៈ ឡើងវិញ បន្ទាប់ពីអាក់ខានជិតមួយឆ្នំា ដោយសារវិបត្តិកូវីដ ១៩ ដើម្បីជួបសំណេះសំ ណាលសួរសុខទុក្ខ ស្តាប់មតិ យោបល់ សំណូមពរ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
វេទិកាសាធារណៈនេះ ប្រារព្ធនៅក្នុងបរិវេណវត្តជាតិការាម ហៅវត្តកន្សែងសំ ក្នុងឃុំអម លំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នំា ២០២២ ដោយមានប្រជា ពលរដ្ឋចំនួនជាង ១០០ នាក់ បានចូលរួម ដឹកនំាដោយឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកថ្ពង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងអង្គវេទិកានេះ ក្រុមការ ងាររាជរដ្ឋាភិបាល បានសហ ការជាមួយអភិបាលស្រុក ឃុំ និងមន្ត្រីជំនាញប្រចំាខេត្ត ដោះស្រាយ បញ្ហាមួយចំនួន ដែលត្រូវបានប្រជាពលរដ្ឋលើកឡើង ។ ហើយបញ្ហាដែលបានដោះស្រាយបាន ភ្លាមៗនៅក្នុងវេទិកា មានដូចជាការបូមខ្សាច់អនាធិប តេយ្យនៅភូមិទំនាប ធ្វើឱ្យបាក់ផ្លូវ បញ្ហាដីពលរដ្ឋ ដីសហគមន៍ និងដីរដ្ឋ ការបញ្ជាក់ភូមិសាស្រ្តរវាងស្រុកថ្ពង និងស្រុកឱរ៉ាល់ ព្រមទាំងការជំរុញធ្វើប្លង់កម្មសិទ្ធិជូនប្រជាជនឱ្យបានឆាប់ផង ។
ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិ ការក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានមានប្រសាសន៍ទៅកាន់ប្រជា ពលរដ្ឋ អំពីការគ្រប់គ្រង និងចាត់ចែងដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិ អាចគ្រប់ គ្រងបានដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវការរាតត្បាតរបស់កូវីដ ១៩ ក្នុងសហគមន៍ ដោយសម្តេចបានជំរុញក្រសួងស្ថាប័ន និងអាជ្ញា ធរគ្រប់លំដាប់ថ្នាក់ឱ្យបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យពលរដ្ឋបានទទួលការចាក់វ៉ាក់សំាងកូវីដ១៩ ឱ្យបានគ្រប់ដូស និងគ្រប់ៗ គ្នា ។ ឯកឧត្តម ក៏បានសុំឱ្យប្រជា ពលរដ្ឋ មានការយល់ពីការលំបាករបស់ប្រមុខរាជរដ្ឋា ភិបាល ដែលបានខិតខំសន្សំ សំចៃថវិកាជាតិ ដើម្បីយកមកទិញវ៉ាក់សំាងកូវីដ ១៩ និងសម្ភារៈពេទ្យនានា ដើម្បីជួយជីវិតពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះ ។ ឯកឧត្តមក៏បានអំពាវនាវឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សំាងឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសតាមការកំណត់ ព្រមទំាងបន្តអនុវត្តវិធានការសុខាភិបាល ពិសេស៣កុំនិង៣ការពារ ដើម្បីការពារខ្លួនផ្ទាល់ ការពារគ្រួសារ និងការពារសង្គមទំាងមូល ៕
Comments