ប្រជាពលរដ្ឋសប្បាយរីករាយក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី៤បានរួចរាល់

វិទ្យុជាតិកម្ពុជា៖ ស្រីផល

ភ្នំពេញ៖  ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី៤ បានរួចរាល់ ព្រោះវាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការការពារអាយុ ជីវិតរបស់យើងទាំងអស់គ្នាពីការឆ្លងជំងឺកូវីដ-១៩ ជាពិសេ សប្រភេទបំប្លែងថ្មីអូមីក្រុង។

លោក គី ដារ៉ា ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា លោកពិតជាមានភាពសប្បាយរីករាយ ក្រោយរាជរដ្ឋាភិបាលផ្តល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋគ្រប់រូបតាំងពីដូសទី១ រហូត ដល់ដូសទី៤ដែលជាដូសជំរុញនេះ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពចាក់បានគ្រប់ៗគ្នា។ លោកបានបន្តថា ការបន្តចាក់វ៉ាក់សាំងដូសទី៤ ដែលជាដូសជំរុញនេះ គឺពិត ជាមានសារសំខាន់ណាស់ ព្រោះវាអាចការពារអាយុជីវិតរបស់យើងគ្រប់ៗគ្នា ពីការឆ្លងនៃជំងឹដ៏កាចសាហាវកូវីដ- ១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ខណៈដែលកម្ពុជាកំពុងមានការឆ្លងរាលដាលប្រភេទបំប្លែងថ្មីអូមីក្រុង នៅ ក្នុងសហគមន៍ ។ លោកបានបន្តទៀតថា វ៉ាក់សាំងដូសទី៤ នេះ គឺជាការជំរុញប្រសិទ្ធភាពបន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយការផ្ដល់វ៉ាក់សាំងទី៤នេះ គឺមិនអាចកាត់ថ្លៃបាននោះទេ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការស្វែង រកនូវវ៉ាក់សាំង រួមទាំងការផ្ដល់ជំនួយផ្សេងៗពីប្រទេសជាមិត្ត ។

សំឡេង៖ ខ្ញុំមានការរំភើបហើយសប្បាយចិត្ត ដោយបានថ្នាក់ដឹកនាំ នាំថ្នាំយកទៅចាក់ឱ្យប្រជាជន រាល់ថ្ងៃរង់ចាំដល់ពេលចាក់គឺទៅចាក់តែ ម្តង ដើម្បីការពារជំងឺ ព្រោះយើងចាស់ហើយ បានថ្នាំចាក់គឺល្អតែម្ដង ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹក នាំប្រទេសរបស់យើងតែម្តង ដោយលោកត្រូវតែជួយជ្រោម ជ្រែង ដើម្បីបង្កើនការយកថ្នាំមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាមួយគ្នានោះប្រជាពលរដ្ឋយើងទាំង អស់ ដែលបានចាក់វ៉ាក់សាំងហើយត្រូវការពារខ្លួនជាបន្តទៀត គឺ៣កុំនិង៣ការពារ។

   លោកស្រី លេង ដាវី ក៏បានឱ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់ សាំងកូវីដ-១៩ដូសទី៤ដែលជាដូសជំរុញរួចរាល់ លោក ស្រីពិតជាមានភាពសប្បាយ រីករាយ ព្រោះមិនមានការព្រួយបារម្ភខ្លាំងដូចកាលមុននោះទេ ព្រោះវ៉ាក់សំាងនេះអាចជួយឱ្យគាត់មានអង់ទីគ័រកាន់តែខ្លាំងជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ លោកស្រីបានបន្តថា  ទោះបីជាគាត់បានទទួលវ៉ាក់សាំងដូសទី៤នេះរួចហើយក្តី ក៏លោកស្រីមិនភ្លេចឡើយនូវការការពារខ្លួនជាប់ជានិច្ច និងនៅតែបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការ ពារឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខាភិបាល ។ ជាមួយគ្នានោះ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្វះស្វែងក្នុងការរកវ៉ាក់សាំង ដោយមិនខ្លាចនឿយហត់ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋគ្រប់រូប តាំង ពីដូសទី១រហូតដល់ដូសទី៤ នេះ ដោយឥតគិតថ្លៃ ។ 

    សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ខែ មករា ឆ្នាំ២០២២ :

-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន១០១,៨៤% ធៀបជាមួយចំនួនប្រជាជនគោល ដៅ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី១២ ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៩៩,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០៥,៧០ % ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ០៥ឆ្នាំ មាន ១០៤,២៦% ធៀបជាមួយ នឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦ លាននាក់ មាន ៨៩,៥២% ៕IMG_20220120_150944_916IMG_20220120_150953_759IMG_20220120_150957_037IMG_20220120_150958_572IMG_20220120_151001_039

Comments

Related posts