ឯកឧត្តម លឹម គានហោ និងឯកអគ្គរាជទូតជប៉ុន ដើម្បី ពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិ បត្តិការគម្រោងជំនួយលើវិស័យធនធានទឹកនៅកម្ពុជា

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធាន ទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ KAMEI Haruku ប្រធាន JICA ប្រចាំប្រទេសកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នាទីស្តីការក្រសួង ។

    ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមាន ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋា ភិបាលកម្ពុជា សូមថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្តមឯក អគ្គរាជទូត ដែលបាននិងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋ កិច្ចកម្ពុជា ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា ការកសាងហេដ្ឋារចនា សម្ព័ន្ធជារូបវ័ន្តលើគ្រប់វិស័យ ការគាំទ្រដល់វិស័យសុខាភិ បាល ការស្តារនិងលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចនៅកម្ពុជា ជាពិសេសវិស័យធនធានទឹក ក៏ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវប្រធាន អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាននិងកំពុងអនុវត្ត ព្រម ទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួម ចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែ បម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ 

   ឯកឧត្តម MIKAMI MASAHIRO បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួប ពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុ និយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំ ណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។ 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន(JICA) បានជួយដល់កម្ពុជាលើការ គ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក ដែលជាជំនួយឥតសំណង និងក្រោមហិរញ្ញប្បទានសម្បទាន ។ គម្រោងមួយចំនួនត្រូវបានបញ្ចប់ និងមួយចំនួនទៀតកំពុងដំណើរការ មានដូចជា គម្រោងប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងខេត្ត កណ្តាល, គម្រោងកម្មវិធីកែលម្អសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ការផ្តល់គ្រឿងចក្រធុនធ្ងន់), គម្រោងប្រព័ន្ធធារាសាស្រ្តធ្លាម្អម ស្ថិតក្នុងខេត្ត ពោធិ៍សាត់, គម្រោងប្រព័ន្ធធារាសាស្រ្តម្កាក់ ស្ថិតក្នុងខេត្ត សៀមរាប, គម្រោងសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា, គម្រោងប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ និងបណ្តាគម្រោងថ្មីៗ មួយចំនួនទៀតដែលបាននិងកំពុងអនុវត្តក្នុងឆ្នាំ ២០២២ ហើយនឹងត្រូវអនុវត្តនាបណ្តាឆ្នាំខាងមុខទៀត ដែលរដ្ឋាភិ បាលជប៉ុនបានអនុម័តរួចហើយ ៕IMG_20220120_185219_033IMG_20220120_185217_820IMG_20220120_185222_346

Comments

Related posts