កម្ពុជា-វៀតណាម នឹងបង្កើតកម្មវិធីសំខាន់ៗដើម្បីអបអរ សាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនៅឆ្នាំនេះ

 

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

 

ភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធ សភាបញ្ជាក់ថា ឆ្នាំ២០២២ នេះជាឆ្នាំខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា- វៀតណាម ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងចាត់ តាំងសកម្មភាពជាច្រើនដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសា ស្ត្រនេះ។  ចំណែកឯស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរវិញ ក៏នឹងសហការគ្នារៀបចំកម្មវិធីសំខាន់ៗ ដើម្បីអបអរ សាទរនូវទិវាជាប្រវត្តិសាស្ត្រនេះ ជាពិសេសគឺការធ្វើលិខិតជូនពរគ្នាទៅវិញទៅមក ហើយនឹងពិនិត្យលទ្ធភាពដើម្បីផ្លាស់ប្ដូរដំណើរទស្សន កិច្ចគ្នាទៅវិញទៅមកផងដែរ។

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចបានទទួលជួបសវនាការជាមួយ នឹងឯកឧត្តម ប៊ួយ ថាន់សុន  រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២0 ខែមករា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី និងគណៈ ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា។

 

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន ស៊ួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលខែធ្នូ ឆ្នាំ២០២១ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ពិតជាបានពូនជ្រុំនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែស្រស់បំព្រងថែម ទៀត។ ប្រជាជន និងព្រឹទ្ធ សភាកម្ពុជា តែងតែគាំទ្រជានិច្ចចំពោះរាល់កិច្ចសហ ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយតែងតែ បានជំរុញ និងលើកទឹកចិត្តដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញការអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព សន្តិសុខ និងការរីកចម្រើនរបស់ប្រទេសទាំង ពីរផង ក៏ដូចជារួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងការរីកចម្រើននៅក្នុងតំបន់ និងពិភពលោកផងដែរ។

 

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាមមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី  និងក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការអន្តរជាតិ។ 

 

ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប៊ួយ ថាន់សុន បានអះអាងថា នឹងខិតខំពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព  ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើសុំឱ្យព្រឹទ្ធសភាកម្ពុជា បន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសគម្រោងវិនិយោគរបស់សមាគមពាណិជ្ជករវៀតណាមនៅប្រទេសកម្ពុជា បង្កើនការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការកសាងច្បាប់ ក៏ដូចជារួមសហការកសាងសកម្មភាពនានា ដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តែងបន្តគាំទ្រគ្នាទៅវិញទៅ មកក្នុងបណ្តាវេទិកាតំបន់ និងអន្តរជាតិ ដូចជា៖ IPU, AIPA, APPF, APF ជាដើម៕IMG_20220120_190716_920IMG_20220120_190727_197IMG_20220120_190722_568

Comments

Related posts