កីឡាករប្រដាល់ទទួលបានការបំប៉ន និងសុវត្ថិភាពសម្រាប់ការព្យាបាល ១០០ % ពីក្រសួងព័ត៌មាន

 

            វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២១ មករា ២០២២

                            MC៖ ក្រសួងព័ត៌មាន បានរៀបចំកីឡាប្រដាល់ប្រកបដោយសុវត្ថិភាព ពោលគឺកីឡាករទទួលបានការបំប៉ន និងការព្យាបាល ១០០ % ពីក្រសួងព័ត៌មាន ដើម្បីជាការចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់នៅកម្ពុជា ។

ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់លក្ខណៈមិត្តភាពTVK Fighter សប្តាហ៍ទី៤ ដែលបានបន្តធ្វើឡើងនៅសង្វៀនប្រកួត TVK ដោយធ្វើការផ្សាយ ផ្ទាល់ ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ជាការចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់នៅកម្ពុជា ដើម្បីឈានទៅ SEA Games វៀតណាម ២០២២ និង SEA Games កម្ពុជា ២០២៣ ទូរទស្សន៍ជាតិកម្ពុជាក្រោមឱវាទក្រសួងព័ត៌មាន សហការជាមួយសហពន្ធ័កីឡាប្រដាល់គុនខ្មែរ បានរៀបចំកីឡាប្រដាល់ក្នុងសុវត្ថិភាព ពោលគឺ កីឡាករ ទទួលបានការបំប៉ន និងការព្យាបាល១០០ % ពីក្រសួងព័ត៌មាន ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា ការគាំទ្រកីឡាជាតិ និងការប្រកួតតំណាងជាតិ ដើម្បីជួយកសាង ធនធានកីឡាករប្រដាល់ ឲ្យកាន់តែសម្បូរបែបសម្រាប់ជាតិ ក្នុងគោលដៅឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់លក្ខណៈមិត្តភាព TVK Fighter រយ:ពេលជាបន្តបន្ទាប់ មកនេះគឺជាការរួមចំណែកលើកកម្ពស់កីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែមានគុណភាពខ្ពស់ និងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិបន្ថែម ទៀត។ ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រដាល់គុនខ្មែរនេះដែរ ក្រៅពីការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ក៏មានផ្សាយតាម គេហទំព័រផ្លូវការ Facebook TVK-ទទក FB កីឡាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាផងដែរ។ សម្រាប់កម្មវិធីប្រដាល់នេះ គឺជាវិធីជំរុញ ឲ្យបរទេសកាន់តែងាយយល់និងស្គាល់គុនខ្មែរកាន់តែខ្លាំង៕IMG_20220121_131333_987IMG_20220121_131324_349IMG_20220121_131330_107IMG_20220121_131326_109

Comments

Related posts