ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន សម្រេចបានកន្លងមក

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២១ មករា ២០២២

 

MC ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹក នាំ និងក្រុមការងារចុះមូល ដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម សម្រេចបានក្នុងពេលកន្លងមក តាមរយៈការ ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ។ 

   ការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ ក្នុងឱកាសកិច្ចប្រជុំក្រុមការ ងាររាជរដ្ឋាភិបាលកម្ពុជា ចុះ មូលដ្ឋានស្រុកកោះសូទិន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២នេះ។  

   ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកកោះ សូទិន ខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងារទាំងឡាយដែលថ្នាក់ ដឹកនាំ និងក្រុមការងារចុះមូល ដ្ឋានស្រុកកោះសូទិនទាំងអស់ សម្រេចបានកន្លងមកនេះ ទោះបីបានជួបឧបសគ្គ និងបញ្ហាលំបាកខ្លះៗក្តី តែបានប្រឹងប្រែងពុះពារបំពេញឱ្យបានស្របតាមកម្មវិធីនយោ បាយនិងយុទ្ធសាស្រ្តចតុ កោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ 

  ឯកឧត្តមរដ្ឋមន្រ្តី បានគូស បញ្ជាក់ថា សម្រាប់ឆ្នាំ២០២២ និង២០២៣ គឺមានកិច្ចការងារជាច្រើនដែលត្រូវរួមគ្នាបំពេញ ហើយអ្វីដែលសំខាន់ដែលក្រុមការងារចុះ គឺត្រូវបន្តជាជំហានបន្តបន្ទាប់ទៅមុខទៀត ។ ឯកឧត្តម ប្រធាន ក្រុមការងារ បានជំរុញលើក ទឹកចិត្តឱ្យក្រុមការងារ ត្រូវបន្តកិច្ចសហការ អាជ្ញាធរដែនដីឃុំ ទូទាំងស្រុក ក៏ដូចជាកិច្ច សហការគ្នាជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីបង្កើតមុខរបរថ្មី ដូចជា ពង្រីកកន្លែងទេស ចរណ៍លេងកម្សាន្ត នៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះអាចជួយឱ្យប្រជាពលរដ្ឋ មានរបររកស៊ី លក់ដូរអ្វីៗបានច្រើនជាងមុន ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការសរសើរ ពីការរីកចម្រើននៃគេហទំព័រ តាមបណ្តាឃុំ និងស្រុក ដែលបានរៀបចំដោយ ក្រុមការងារក្រសួងព័ត៌មាន សម្រាប់បំរើដល់ការងារផ្សព្វផ្សាយ ឱ្យបានកាន់តែល្អប្រសើរ និងបង្ហាញពីភាពរីកចម្រើននិងកិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ក៏ដូចជា បង្ហាញនូវអ្វីដែលជាស្នាដៃថ្មីៗរបស់យុវជនក្នុងមូលដ្ឋានធ្វើបាន ។ 

    ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់ក្រុមការងារ ដែលពាក់ពន្ធ័លើវិស័យអប់រំ ពិនិត្យរកអាហាររូបករណ៍ សម្រាប់ផ្តល់ជូនដល់សិស្សានុសិស្សក្រីក្រ ក្នុងស្រុកកោះសូទិន ដែលទើបប្រឡងជាប់បាក់ឌុប អាចមាន លទ្ធភាព បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយសម្រាប់សិស្សពូកែ ដែលប្រឡងជាប់និទ្ទេស A ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយ ក្រុមការងារ កំពុងរៀបចំជាកាដូ លើកទឹកចិត្ត ជូននាពេលខាងមុខនេះផងដែរ៕IMG_20220121_164657_114IMG_20220121_164649_755

Comments

Related posts