វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥,៧២០ នាក់ គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ២,៨៨៧,៧៨០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែកុម្ភៈ។ ទិន្នន័យបានបង្ហាញនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបង្ហាញថា ក្នុងចំណោមការឆ្លងថ្មី ១៣០ នាក់ គឺជាករណីនាំចូល និង ៥,៥៩០ នាក់គឺជាការឆ្លងក្នុងស្រុក។ មានអ្នកស្លាប់ថ្មីចំនួន ៨ នាក់ទៀតត្រូវបានរាយការណ៍ ដែលនាំឱ្យ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២,០០០ នាក់។ ក្រសួងក៏បានរាយការណ៍ផងដែរអំពីអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ-១៩ចំនួន ៣,៩៦៨ នាក់ ដែលនាំឱ្យចំនួនសរុបដែលបានជាសះស្បើយមាន ២,៧៩៤,៣៥៤ នាក់។ ប្រទេសនេះបានរាយការណ៍ថា ប្រជាជនម៉ាឡេស៊ី ៧៩,៨ ភាគរយបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស, ៧៨,៧ភាគរយ បានចាក់វ៉ាក់សាំងពេញលេញ និង ៣៧,២ ភាគរយបានទទួលដូសជំរុញ៕
Comments