ប្រទេសវៀតណាមរាយការណ៍ករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៨,៦០១ ករណី ធ្វើឱ្យចំនួនសរុបឡើងដល់ ២,៣០៤,០៩៥ នាក់

 

           វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                  អន្តរជាតិ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៨,៦០១ ករណីកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមាន ៨,៥៧៥ នាក់ឆ្លងក្នុងស្រុក និង ២៦នាក់ជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ដោយមាន ២,៧៣៨ ករណី បន្ទាប់មកខេត្ត Thanh Hoa មានចំនួន ៤៦៣ ករណី និងខេត្ត Quang Nam មានចំនួន ៣៥៦ ករណី។ ការឆ្លងបាននាំឱ្យចំនួនសរុបក្នុងប្រទេសកើនឡើងដល់ ២,៣០៤,០៩៥ នាក់ ដោយមានអ្នកស្លាប់សរុប ៣៨,០៦៣ នាក់ និងអ្នកជំងឺកូវីដ-១៩ ចំនួន ២,០៩៣,៩៤៧ នាក់បានជាសះស្បើយឡើងវិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត ២,៣ លានករណី និងមានចំនួន ១៩២ ករណីជាវីរុសប្រភេទ Omicron៕IMG_20220204_123538_612

Comments

Related posts