ប្រទេសចិនបានមើលឃើញការធ្វើដំណើរក្នុងស្រុកចំនួន ២៥១ លាននាក់នៅពេលពិធីបុណ្យនិទាឃរដូវ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រទេសចិនបានសង្កេតឃើញមានការធ្វើដំណើរក្នុងស្រុកប្រហែល ២៥១ លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យនិទាឃរដូវរយៈពេល ៧ ថ្ងៃដែលចាប់ផ្តើមតាំងពីថ្ងៃទី ៣១ ខែមករា ។ នេះជាតួលេខផ្តល់ឲ្យដោយក្រសួងវប្បធម៌ និងទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តួលេខនេះបានបង្ហាញថា ការធ្វើដំណើរក្នុងស្រុកនៅឆ្នាំនេះបានធ្លាក់ចុះ ២ ភាគរយប្រៀបនឹងឆ្នាំទៅ ជាមួយនឹងប្រាក់ចំណូលជិត ២៨៩,២ ពាន់លានយ័ន (ប្រហែល ៤៥,៤ ពាន់លានដុល្លារអាមេរិក) ដែលជាប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុក។ ក្រសួងបាននិយាយថា មិនមានគ្រោះថ្នាក់ធំណាមួយកើតឡើង នៅក្នុងវិស័យវប្បធម៌ និងទេសចរណ៍នោះទេ ហើយទីផ្សារនៅតែមានស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនោះ៕IMG_20220207_120806_594

Comments

Related posts