ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៣,៨៧៦ នាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីរបស់ប្រទេសឥណ្ឌាបានកើនឡើងសរុបដល់ទៅចំនួន ៤២,២៧២,០១៤ នាក់ ខណៈដែលករណីថ្មីមានចំនួន ៨៣,៨៧៦ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែកុម្ភៈ។ ក្រៅពីនេះមានអ្នកស្លាប់ថ្មីចំនួន ៨៩៥ នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីផ្ទុះជំងឺនេះមកបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០២,៨៧៤ នាក់។ ពេលនេះអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១,១០៨,៩៣៨ នាក់នៅក្នុងប្រទេស បើទោះបីជាមានការធ្លាក់ចុះចំនួន ១១៦,០៧៣នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកក៏ដោយ ហើយនេះគឺជាថ្ងៃទី ១៤ ដែលចំនួនករណីឆ្លងបានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា។ រហូតមក ដល់ពេលនេះ មនុស្សសរុបចំនួន ៤០,៦៦០,២០២នាក់ បានចាកចេញពីមន្ទីរពេទ្យដោយជោគជ័យ ដែលក្នុងនោះ ១៩៩,០៥៤ នាក់បានចេញពីពេទ្យក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ៕IMG_20220207_212138_249

Comments

Related posts