ធនាគារកណ្តាលរបស់ប្រទេសចិន ធ្វើការដកប្រាក់ វិញចំនួន២០ ពាន់លានយន់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ធនាគារកណ្តាលរបស់ប្រទេសចិននៅថ្ងៃពុធនេះ បានធ្វើការទូទាត់ប្រាក់បញ្ច្រាសចំនួន ២០ ពាន់លានយន់ ឬស្មើនឹង ៣,១៤ ពាន់លានដុល្លារអាមេរិក ដើម្បីរក្សាសាច់ប្រាក់ងាយស្រួលនៅក្នុងប្រព័ន្ធធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៩ ខែកុម្ភៈ។ 

  យោងតាមធនាគារប្រជាជននៃប្រទេសចិន បានឱ្យដឹងថា អត្រាការប្រាក់សម្រាប់ ៧ ថ្ងៃនៃការដកប្រាក់ឡើងវិញត្រូវបានកំណត់នៅ២,១ភាគរយ។ ធនាគារកណ្តាលបាននិយាយថា ការផ្លាស់ប្តូរនេះមានគោល បំណងរក្សាសាច់ប្រាក់ងាយ ស្រួលនៅក្នុងប្រព័ន្ធធនាគារមានស្ថេរភាពដោយសមហេតុ ផល។ ដំណើរការមួយដែលធនាគារកណ្តាលទិញមូល បត្រពីធនាគារពាណិជ្ជតាម រយៈការដេញថ្លៃ ជាមួយនឹងកិច្ចព្រមព្រៀងមួយដើម្បីលក់វាមកវិញនៅពេលអនាគត៕IMG_20220209_151655_296

Comments

Related posts