អ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បានកើន ឡើងដល់ជិត ៥០,០០០ ករណី

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ អាជ្ញាធរសុខាភិ បាលបាននិយាយនៅថ្ងៃពុធនេះថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅ ពេលមានការរីករាលដាលនៃវីរុស Omicron ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៩ ខែកុម្ភៈ។ 

     យោងតាមទីភ្នាក់ងារគ្រប់ គ្រង និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៩,៥៦៧ ករណីបន្ថែមទៀតក្នុងរយៈ ពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ទៅ ១,១៣១,២៣៩ អ្នក។ ការផ្ទុះឡើងនាពេលថ្មីៗនេះ ត្រូវបានឆ្លងនៅតំបន់ទី ប្រជុំជនទីក្រុងសេអ៊ូល នៅ ពេលមានការរីករាលដាលយ៉ាងខ្លាំងនៃវីរុស Omicron ដែលបានក្លាយជាជំងឺលេច ធ្លោនៅទីនោះ។ ក្នុងចំណោម ករណីថ្មីនេះ ចំនួន១១,៦៣០ នាក់ជាអ្នកក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi មាន ១៣,៦៤១ នាក់និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ៣,៩១២ នាក់។ មេរោគនេះ ក៏រីករាលដាល នៅក្នុងតំបន់ មិនមែនទីប្រជុំជនដែរ។ 

ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់នេះគឺ ២០,២១៩នាក់ ឬ ៤០,៩ ភាគរយនៃការឆ្លងក្នុងស្រុកសរុប។ ក្នុងចំណោម ករណីថ្មី នេះមាន ១៦៥ ករណី ជាការនាំចូលពី បរទេស ដែលធ្វើឱ្យចំនួន សរុប កើនដល់ ២៦,៧៦១ នាក់។ ចំនួនអ្នកឆ្លងដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួន ២៨៥ នាក់។ ការស្លាប់មានចំនួន ២១ នាក់ទៀតត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ៦,៩៤៣ នាក់៕IMG_20220209_151939_737

Comments

Related posts