ឥណ្ឌូនេស៊ីស្វែងរកការវិនិយោគ ៨,៥៨ ពាន់លានដុល្លារអាមេរិក ដើម្បីបិទរោងចក្រថាមពលដើរដោយធ្យូងថ្ម

 

 

កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកការវិនិយោគចំនួន ៨,៥៨ ពាន់លានដុល្លារអាមេរិក ដើម្បីបិទរោងចក្រថាមពលធ្យូងថ្មមួយចំនួន ខណៈដែលប្រទេសនេះកំពុងពន្លឿនការផ្លាស់ប្តូរទៅជាថាមពលបៃតង។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែកុម្ភៈ។ 

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេស បាន និយាយនៅឯវេទិកាវិនិយោគ Mandiri ដែលបានធ្វើឡើងកាលពីថ្ងៃពុធថា ការវិនិយោគអាចជួយឱ្យរោងចក្រថាមពល ៥,៥ ជីហ្គាវ៉ាត់ ដែលត្រូវបានកំណត់គោលដៅថានឹងបញ្ចប់នៅឆ្នាំ ២០៣០។ បើយោងតាមរដ្ឋមន្ត្រីបានឱ្យដឹងថា នៅដំណាក់កាលបន្ទាប់ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៥៥ ប្រទេសនេះនឹងឈប់ប្រើប្រាស់រោងចក្រថាមពលធ្យូងថ្ម ៤៩ ជីហ្គាវ៉ាត់ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៦០ ឬមុន នេះ ។ លោក Pandjaitan បាននិយាយថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសបញ្ចេញកាបូនឌីអុកស៊ីតកំពូលរបស់ពិភពលោក ឥណ្ឌូនេស៊ីបាន ប្តេជ្ញាចិត្តកាត់បន្ថយការប្រើ ប្រាស់ថាមពលហ្វូស៊ីល ហើយបានគ្រោងនឹងជំនួសឲ្យការប្រើធ្យូងថ្មដោយប្រើថាមពលព្រះអាទិត្យ កំដៅផែនដី និងខ្យល់វិញ ៕IMG_20220210_091642_406

Comments

Related posts