ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីរបស់ឥណ្ឌាកើនឡើងដល់ ៤២,៤៧៨,០៦០ នាក់និងករណីឆ្លងថ្មីមានចំនួន ៦៧,០៨៤ នាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៤២,៤៧៨,០៦០ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីថ្មីមានចំនួន ៦៧,០៨៤ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែកុម្ភះ។ 

   ក្រៅពីនេះ ការស្លាប់ថ្មីមានចំនួន ១,២៤១ នាក់ ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០៦,៥២០ នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៩០,៧៨៩ នាក់នៅក្នុងប្រទេស។ មនុស្សសរុបចំនួន ៤១,១៨០,៧៥១ នាក់ត្រូវបានព្យាបាលដោយជោគជ័យ និងបានចាកចេញពីមន្ទីរពេទ្យមកទល់ពេលនេះ ដែលក្នុងនោះ ១៦៧,៨៨២ នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ៕IMG_20220210_140734_250

Comments

Related posts