ករណីកូវីដ-១៩ ប្រចាំថ្ងៃនៅប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៥ ខែ

 

            វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                     អន្តរជាតិ៖ បើយោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤,៨២២ នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីដើមខែកញ្ញា ឆ្នាំ ២០២១មក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) ដែលជាក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសថៃបានឱ្យដឹងថា វាបានកើនឡើងទ្វេដងជាមធ្យមប្រចាំថ្ងៃនៃករណីថ្មីចំនួន ៧,០០០ នាក់ដែលបានចុះបញ្ជីក្នុងខែមករា។ ទីក្រុងបាងកកបានកត់ត្រាករណីឆ្លងថ្មីចំនួន ២,៦៣៥ នាក់ ដោយឈរនៅលើកំពូលតារាង តាមតំបន់ ។ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបបានកើនឡើងដល់ជាង ២,៥៤ លាននាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ក៏បានរាយការណ៍ពីអ្នកស្លាប់ចំនួន ២០ នាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក គឺ ២២,៣៦៤ នាក់។ គិតត្រឹមថ្ងៃពុធនេះ ប្រហែល ៧០,៥ ភាគរយនៃចំនួនប្រជាជនជិត ៧០ លាននាក់របស់ប្រទេសថៃ ត្រូវបានចាក់ថ្នាំបង្ការ យ៉ាងពេញលេញ ៕IMG_20220211_121751_530

Comments

Related posts