ខេត្តឧត្តរមានជ័យមកដល់ ពេលនេះមានទឹកប្រើប្រាស់គ្រប់គ្រាន់មិនមានការកង្វះខាតដូចឆ្នាំមុនៗទេ 

 

 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

 

MC : មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តឧត្តរមានជ័យមិនមានការកង្វះទឹកសម្រាប់ប្រើប្រាស់ទៀតទេដោយសាតែអាជ្ញាធរពាក់ព័ន្ធខិតខំពង្រីកប្រភពទឹកជាច្រើនកន្លែង។ 

  លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានមាន ប្រសាសន៍ថា កន្លងមកខេត្តឧត្តរមានជ័យ តែងតែជួប ប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ ដោយសារតែមានកូនរដូវ ប្រាំង ជាពិសេសខែ៧ខែ៨ តែងតែជួបជារៀងរាល់ឆ្នាំ។ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីក្រសួងធនធានទឹក និងឧត្តុនិយម ក៏ដូចជាមន្ទីរធនធានទឹកខេត្ត បានបង្កើតអាងទឹក អណ្តូងទឹក ពាងទឹក និងបានស្តារប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែង ដើម្បីទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុ ។

   ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្តីពី « វឌ្ឍនភាពមូល ដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តឧត្តរ មានជ័យ » លោកបន្តថា នៅក្នុងខេត្តឧត្ដរមានជ័យមកទល់ពេលនេះ ក្រុមការងារបានស្ដារប្រព័ន្ធធារាសាស្រ្តបានជាង៩០កន្លែងហើយ ដែលបានជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅក្នុងរដូវប្រាំង និងបានជួយឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។

  សំឡេង៖ « ដើម្បីទប់ស្កាត់គ្រោះរាំងស្ងួតដែលតែងតែជួបប្រទះរៀងរាល់ឆ្នាំ បញ្ហានេះគឺជាការគិតគូររបស់ក្រសួងធនធានទឹកក៏ដូចជាមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យដែលយើងបានកំពុងខិតខំស្តារនិងសាងសង់ហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធធារាសាស្ត្រជា ច្រើននេះនៅក្នុងខេត្ត ដែលយើងគិតមិនមែនគិតតែរឿងការស្រោចស្រពមកទេយើងបានគិតពីទឹកសម្រាប់មនុស្ស សត្វនិងរុក្ខជាតិ ។ អ៊ីចឹងមនុស្សនៅតាមទីប្រជុំជននៅក្នុងខេត្តឧត្ដរមានជ័យ មានទឹកស្អាត ដើម្បីប្រើក្នុងទីប្រជុំជន ហើយយើងមានទឹកស្អាតនៅតាមសហគមន៍ ៥ទៅ៦ កន្លែងបន្ថែមទៀត ហើយយើងកំពុងតែពង្រីក ដូចនេះប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លះ មិនបាច់រែកពន់ដូចពីសម័យមុនទេ មកដល់ផ្ទះបើកក្បាលរ៉ូប៊ីណេអាចមានទឹកប្រើប្រាស់ នេះជាមោទន ភាពពាក់ព័ន្ធនឹងវិស័យធន ធានទឹកខេត្តឧត្ដរមានជ័យ » ។

  សូមបញ្ជាក់ថា ខេត្តឧត្តរមាន ជ័យ មានអាងស្តុកទឹកទំាងអស់ជាង៧០០ម៉ែត្រគូប ចំណែកឯការប្រើប្រាស់ទឹកក្នុងខេត្តក្នុងរដូវប្រាំងប្រចាំឆ្នាំ ប្រើប្រាស់អស់តែប្រមាណជាង ២០០ម៉ែត្រគូបតែប៉ុណ្ណោះ ។ ដោយឡែក ៥០០ម៉ែត្រគូបបន្ថែមទៀតនោះ គឺអាងធំចំនួនបីសម្រាប់បម្រើឱ្យតែខេត្តសៀមរាបនិងបន្ទាយមានជ័យ ដែលបើកបង្ហូរឱ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើស្រូវប្រាំងក្នុងមួយឆ្នាំបាន២ទៅ៣លើក ៕IMG_20220211_150113_200

Comments

Related posts