វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦,៣៧៩ នាក់កាលពីថ្ងៃអាទិត្យ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៏មាន Xinhua។ ការឆ្លងក្នុងស្រុកមានចំនួន ២៦,៣៧២ នាក់និងករណី នាំចូលមាន ៦ នាក់។ រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត ដោយមានករណីឆ្លងចំនួន ២,៩៤០ បន្ទាប់មកគឺខេត្ត Hai Duong ភាគខាងជើងមានចំនួន ១,៩០៦ ករណី និងខេត្ត Nam Dinh ភាគខាងជើងមានចំនួន ១,៨៩៤ ករណី។ ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបកើនដល់ ២,៥១០,៨៦០ នាក់ជាមួយនឹងអ្នកស្លាប់ចំនួន ៣៨,៩៤៦ នាក់៕
Comments