ប្រទេសឥណ្ឌារាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៣,៤០៥ ករណី

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា តួលេខកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងសរុបដល់ទៅ ៤២,៨៥១,៩២៩ នាក់កាលពីថ្ងៃអង្គារជាមួយនឹងករណីថ្មីចំនួន ១៣,៤០៥ នាក់ដែលបានចុះបញ្ជីក្នុង រយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងប្រទេស។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែកុម្ភះ។ ក្រៅពីនេះ ការស្លាប់ចំនួន ២៣៥ នាក់ទៀតត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥១២,៣៤៤ នាក់។ បច្ចុប្បន្ននេះមានករណីព្យាបាលចំនួន ១៨១,០៧៥ នាក់នៅក្នុងប្រទេស ជាមួយនឹងការថយចុះចំនួន ២១,០៥៦ ករណីពីមួយថ្ងៃមុន។ នេះគឺជាថ្ងៃទី ២៩ ជាប់ៗគ្នាដែលចំនួនករណីសកម្មបានធ្លាក់ចុះនៅ ក្នុងប្រទេស។ យោងតាមក្រសួងសុខាភិបាលឥណ្ឌាបានឱ្យដឹងថា មនុស្សសរុបចំនួន ៤២,១៥៨,៥១០ នាក់នៅក្នុងប្រទេសឥណ្ឌាបានជា សះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ រួមទាំងអ្នក ជាសះស្បើយថ្មីចំនួន ៣៤,២២៦ នាក់ផងដែរ៕IMG_20220222_160459_586

Comments

Related posts