ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ២ នាក់នៅភាគខាង លិចប្រទេសឥណ្ឌូនេស៊ី

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ

បានវាយប្រហារខេត្តភាគខាង លិចនៃកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែកុម្ភៈ ។ 

ប្រធានអង្គភាពប្រតិបត្តិការនៃទីភ្នាក់ងារគ្រប់គ្រង និងកាត់ បន្ថយគ្រោះមហន្តរាយនៃខេត្ត ស៊ូម៉ាត្រាខាងលិច លោក Jumaidi បានប្រាប់ Xinhua តាមទូរស័ព្ទថា ការរញ្ជួយដីក៏បានបំផ្លាញអគារ និងផ្ទះសម្បែងផងដែរ។ លោក Jumaidi បាននិយាយថា "រហូតមកដល់ពេលនេះ យើងមានតួលេខថា មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ យើងនៅតែវាយតម្លៃហានិភ័យនៃការរញ្ជួយដីនេះ"៕IMG_20220225_153314_811

Comments

Related posts