ប្រទេសសិង្ហបុរីនឹងដាក់ ទណ្ឌកម្មនិងការរឹតត្បិតសមស្របទៅលើប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើតាមការចុះ ផ្សាយរបស់សារព័ត៌មាន Straits Times បានផ្សាយថា ប្រទេសសិង្ហបុរីមាន បំណងដាក់ “ទណ្ឌកម្ម និងការដាក់កម្រិតសមស្រប” លើប្រទេសរុស្ស៊ី។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភះ។ 

   គេបានដកស្រង់សម្តីលោក Balakrishnan ថា "សិង្ហបុរីមានបំណងធ្វើសកម្មភាពជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនដើម្បីដាក់ទណ្ឌកម្ម និងការដាក់ កម្រិតសមស្របប្រឆាំងនឹងប្រទេសរុស្ស៊ី" ។ របាយការណ៍បាននិយាយថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏សំខាន់មួយ នឹងដាក់ការត្រួតពិនិត្យការនាំចេញលើរបស់របរដែលអាចប្រើជាអាវុធដើម្បីបង្កគ្រោះថ្នាក់ ឬបំផ្លាញប្រជាជនក្នុងប្រទេសអ៊ុយក្រែន៕IMG_20220228_145823_548

Comments

Related posts