តៃវ៉ាន់បញ្ជូនសម្ភារៈពេទ្យចំនួន ២៧ តោនទៅកាន់អ៊ុយក្រែន

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កោះតៃវ៉ាន់បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្តចំនួន ២៧ តោនទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ខ្លួនកំពុងពង្រីកជំនួយក្នុងនាមជាសមាជិកនៃ "ជំរុំប្រជាធិបតេយ្យ" នៅក្នុងសហគមន៍អន្តរជាតិ។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា។ 

តៃវ៉ាន់បានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែន ហើយបានសម្តែងការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែនដោយមើលឃើញថាមានភាពស្រដៀងគ្នាទៅនឹងតៃប៉ិ។ ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការផ្គត់ផ្គង់ដែលបានដឹកចេញនៅយប់ថ្ងៃចន្ទនៅលើជើងហោះហើរទៅកាន់ទីក្រុង Frankfurt ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់អ៊ុយក្រែនតាមរយៈ "ផ្លូវ និងបណ្តាញសមស្រប"។ 

" តៃវ៉ាន់ ក្នុងនាមជាសមាជិកនៃជំរំប្រជាធិបតេយ្យរបស់សហគមន៍អន្តរជាតិ មានឆន្ទៈធ្វើសកម្មភាពក្នុងស្មារតី 'តៃវ៉ាន់អាចជួយបាន' ហើយផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ ហើយតៃវ៉ាន់នឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ៊ុយក្រែន នូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលត្រូវការតាមពេលវេលា”។ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ៥០០,០០០ នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ីកាលពីសប្តាហ៍មុន។ មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា សង្គ្រាមអាចនឹងធ្វើឲ្យមនុស្ស ៧ លាននាក់ភៀសខ្លួន៕IMG_20220301_112454_730

Comments

Related posts