ប្រទេសឥណ្ឌារកឃើញករណីកូវីដ-១៩ ថ្មីចំនួន ៤,១៨៤ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមការបង្ហាញទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងសរុបដល់ទៅចំនួន ៤២,៩៨០,០៦៧ នាក់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីថ្មីចំនួន ៤,១៨៤ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈ ពេល ២៤ ម៉ោងកន្លងមកនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែមីនា។ 

   ក្រៅពីនេះ ការស្លាប់ថ្មីចំនួន ១០៤ នាក់ផ្សេងទៀតដោយ សារជំងឺរាតត្បាតត្រូវបានរាយការណ៏ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសកើន ឡើងដល់ ៥១៥,៤៥៩ នាក់។ ករណីឆ្លងមេរោគកំពុងព្យាបាលមានចំនួន ៤៤,៤៨៨ នាក់នៅក្នុងប្រទេស ជាមួយនឹងការធ្លាក់ ចុះចំនួន ២,៤៧៤ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះគឺជាថ្ងៃទី ៤៥ ជាប់ៗគ្នាដែលចំនួនករណីសកម្មបានធ្លាក់ចុះនៅក្នុងប្រទេស។ រហូតមកដល់ពេលនេះមនុស្សចំនួន ៤២,៤២០,១២០ នាក់ត្រូវបានព្យាបាលដោយជោគជ័យ និងបានចាកចេញពីមន្ទីរពេទ្យ ដែលក្នុងនោះ ៦,៥៥៤ នាក់ត្រូវបានឱ្យចាកចេញក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ៕IMG_20220310_160712_841

Comments

Related posts