នៅក្នុងខែកុម្ភៈសន្ទស្សន៍ឧស្សាហកម្មរបស់ប្រទេសថៃបានធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍ឧស្សាហកម្មរបស់ប្រទេសថៃបានធ្លាក់ចុះនៅក្នុងខែកុម្ភៈ ដោយបញ្ចប់ការកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នា ដោយសារស្ថានភាពជំងឺ រាតត្បាតកាន់តែអាក្រក់ និងការកើនឡើងនៃថ្លៃដើមផលិតបានថ្លឹងថ្លែងលើទំនុកចិត្តរបស់អ្នកឧស្សាហកម្ម។ នេះបើយោងតាមការចេញផ្សយដោយសារព័ត៌មាន Xinhua។ យោងតាមទិន្នន័យពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា សន្ទស្សន៍នេះផ្អែកលើការស្ទង់មតិរបស់សហគ្រិនចំនួន ១,២៤២ នាក់ នៅក្នុងឧស្សាហកម្មចំនួន ៤៥ បានធ្លាក់ចុះមកនៅត្រឹម ៨៦,៧ ពី ៨៨ នៅក្នុងខែមករា។ ការកើនឡើងជាបន្តបន្ទាប់នៃការឆ្លងថ្មីនៃ កូវីដ-១៩ ដែលបានបង្ខំឱ្យរដ្ឋាភិបាលថៃបង្កើនកម្រិតប្រកាសអាសន្នដល់ កម្រិតខ្ពស់បំផុតទីពីរកាលពីខែមុន ហើយការកើនឡើងនៃថ្លៃដើមផលិតកម្មដោយសារ តែតម្លៃវត្ថុធាតុដើម ថាមពល និងថ្លៃដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ សន្ទស្សន៍ក្នុងរយៈពេលបីខែបានកើនឡើងដល់ ៩៧,១ ពី ៩៦,៤ ក្នុងខែមករា ចំពេលមានការកើនឡើងនូវសុទិដ្ឋិនិយមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់ប្រទេសថៃ ហើយការបន្ធូរបន្ថយច្បាប់ចូលនឹងលើកស្ទួយវិស័យទេសចរណ៍។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសថៃបានរាយការណ៍ករណីថ្មីចំនួន ២២,៩៨៤ នាក់និងអ្នកស្លាប់បន្ថែមចំនួន ៧៤ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើន ឡើងដល់ជាង ៣,១១ លាននាក់ និងចំនួនអ្នកស្លាប់កើនឡើងសរុបដល់ ២៣,៥១២ នាក់៕IMG_20220311_163529_740

Comments

Related posts