ប្រទេសជប៉ុននឹងវិនិយោគ ៤២ ពាន់លានដុល្លារនៅប្រទេសឥណ្ឌាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

   វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                  អន្តរជាតិ៖ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសថា ប្រទេសជប៉ុននឹងវិនិយោគ ៤២ ពាន់លាន ដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌា រយៈពេល ៥ ឆ្នាំខាងមុខ។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបរវាងមេដឹកនាំឥណ្ឌានិងមេដឹកនាំជប៉ុននោះ ភាគីទាំងពីរបានកត់សម្គាល់ ដោយវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេបាននិយាយថា ភាគីទាំងពីរបានសម្តែងការពេញចិត្តដែលគោលដៅវិនិយោគចំនួន ៣,៥ ពាន់ពាន់លានយ៉េនជប៉ុន (២៩ ពាន់លានដុល្លារ) ដែលបានប្រកាសក្នុងឆ្នាំ ២០១៤ ត្រូវបានសម្រេច។ សេចក្តីថ្លែងការណ៍រួមក៏បាននិយាយផងដែរថា ភាគីទាំងពីរបានស្វាគមន៍ ចំពោះការចាប់ផ្តើមនៃភាពជាដៃគូថាមពលស្អាតរវាងប្រទេសឥណ្ឌា-ជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ សម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការធានាសន្តិសុខថាមពល។ 

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកក្នុងអំឡុងពេលកិច្ចពិភាក្សាគ្នាដែរ។ លោក Harsh Shringla រដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយថា អនុស្សរណៈនៃការយោគយល់ចំនួនបី ត្រូវបានចុះហត្ថលេខា ដូចជាលើវិស័យ សន្តិសុខ តាមអ៊ីនធឺណិត ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងទឹកសំណល់ដោយប្រើបច្ចេកទេសថ្មីរបស់ជប៉ុន៕IMG_20220321_123158_288

Comments

Related posts