ក្រុមហ៊ុនសិង្ហបុរីគ្រោងទុនជាង២០០លានដុល្លារលើគម្រោងសិក្សាភ័ស្តុភារកម្មនៅភ្នំពេញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៥ ២០២២

 

លោកបណ្ឌិត រ៉ូប៊ឺត យ៉ាប (Robert Yap) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី ព្យាករណ៍ថា ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញ ហៅកាត់ PPLC គ្រោងចំណាយទុនក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិក។

ការបញ្ជាក់ឱ្យដឹងនេះ ធ្វើឡើងក្រោយលោកបានចុះហត្ថលេ ខាលើអនុស្សរណៈយោគ យល់ជាមួយក្រុមហ៊ុន World bridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរ ការមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមជាសក្ខី ភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចសហការនេះរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុននៅក្នុងស្រុកនេះ នឹងធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌលភ័ស្ដុភារកម្មរបស់កម្ពុជា ទៅតភា្ជប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មប្រចាំតំបន់ និងពិភពលោក។

លោកបណ្ឌិត រ៉ូប៊ឺត យ៉ាប បានថ្លែងថា កិច្ចសហការនេះ នឹងមិនត្រឹមតែកសាងមជ្ឈ មណ្ឌលភ័ស្តុភារកម្មនោះទេ គឺថែមទាំងកសាងនូវប្រព័ន្ធអេកូភ័ស្តុភារកម្មមួយ ប្រកបដោយការយល់ដឹង និងកម្លាំងពលកម្មក្នុងផ្នែកភ័ស្តុភារកម្មក្នុងស្រុកដែលមានសមត្ថភាពផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹងដល់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយរំហូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែទូលំទូ លាយ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃប្រទេសចិន ប្រកបដោយភាពប្រកួត ប្រជែងទាំងពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ។

    យោងតាមសេចក្តីព្រាងនៃផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មឆ្នាំ២០២១-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា មានគម្រោងត្រូវអនុវត្តរហូតដល់ជាង៣៣០ គម្រោង និងត្រូវការថវិកាវិនិយោគប្រមាណ៥០ពាន់លានដុល្លារអាមេរិក៕IMG_20220503_162402_342IMG_20220503_162405_562

Comments

Related posts