ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១,៥៩៤ ករណី

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១,៥៩៤នាក់ កាលពីថ្ងៃអាទិត្យ ដែលធ្លាក់ចុះចំនួន ៣០១ ធៀបនឹងថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការឆ្លងថ្មីទាំងអស់គឺឆ្លងក្នុងស្រុក ក្នុងខេត្តនិងក្រុងចំនួន ៤៧។ នៅក្នុងរដ្ឋធានីហាណូយគឺជាចំណុចក្តៅនៃជំងឺរាតត្បាតជាមួយនឹងករណីថ្មីចំនួន ៤៦១នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ បន្ទាប់មកខេត្ត Quang Ninh ភាគខាងជើងមាន ៨៨ នាក់ និងខេត្ត Nghe An ភាគកណ្តាលមានចំនួន ៨០ នាក់។ ការឆ្លងបាននាំឱ្យចំនួនសរុបឡើងដល់ទៅ ១០,៦៩៦,៦៣០ នាក់ជាមួយនឹងការស្លាប់ ៤៣,០៦៥ នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ៩,៣៥៥,០៤០ នាក់ ឬជាង ៨៧ ភាគរយនៃការឆ្លងបានជាសះស្បើយ។ ក្រសួងដដែលនេះបាននិយាយថាជិត ២១៧ លានដូសនៃវ៉ាក់សាំង ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេស រួមទាំងការផ្តល់ជូនប្រហែល ១៩៧,១ លានដូសទៅលើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ក្រសួងបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ គេបានចុះបញ្ជីជិត ១០,៧ លានករណីឆ្លងក្នុងស្រុកចាប់តាំងពីការចាប់ផ្តើមរលកនៃការឆ្លងបច្ចុប្បន្ននៅក្នុងខែមេសា ឆ្នាំ ២០២១៕IMG_20220516_102216_683

Comments

Related posts