រុស្ស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា  ជួនបូណា

 

ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា  រុស្ស៊ីឱ្យកាន់តែសកម្ម និងរឹងមាំខ្លាំងឡើង។ 

 

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១៧ ខែឧសភា នៅឯទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមកផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និង រឹងមាំបន្ថែមទៀត។ 

 

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរ មានភាពល្អប្រសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម៕IMG_20220519_102128_066IMG_20220519_102125_428

Comments

Related posts