រដ្ឋមន្ត្រីការពារជាតិជប៉ុន សង្ឃឹមលើការចែករំលែក "កាន់តែរលូន" នៃចារកម្មយោធា ជាមួយកូរ៉េខាងត្បូង

           វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                    អន្តរជាតិ៖ លោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា កតិកាសញ្ញាយោធាដ៏សំខាន់មួយ ដែលធ្វើឡើងជាមួយកូរ៉េខាងត្បូង ស្តីពីការចែករំលែក ព័ត៌មានរវាងពួកគេ នឹងកាន់តែមានភាពរលូន នៅក្រោមរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Kishi បាននិយាយថា "ខ្ញុំសង្ឃឹមថា នឹងមានការផ្លាស់ប្តូររវាងភាគីទាំងពីរឆ្ពោះទៅរកប្រតិបត្តិការកាន់តែរលូននៃកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA)" ។ ការកត់សម្គាល់របស់លោក Kishi បានធ្វើឡើងបន្ទាប់ពីលោកស្រី Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ភាគីកូរ៉េខាងត្បូង ចង់ឱ្យកិច្ចព្រមព្រៀងនេះមានលក្ខណៈធម្មតា រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានតស៊ូដើម្បីរក្សាទំនាក់ទំនងនយោបាយ ដែលមានភាពល្អប្រសើរ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោក Moon Jae-In របស់កូរ៉េខាងត្បូង។ ភាគីទាំងពីរមានជម្លោះលើបញ្ហាជាច្រើន ដែលរួមមានបញ្ហាទាក់ទង នឹងវិវាទការងារ និង ពាណិជ្ជកម្ម ក្នុងសម័យសង្គ្រាម។ កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ២០១៦។កិច្ចព្រមព្រៀងនេះកើតឡើងសម្រាប់ការបន្តចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា ជារៀងរាល់ឆ្នាំ ប៉ុន្តែក៏អាចលុបចោលវិញបាន បើភាគីណាមួយផ្តល់ការជូនដំណឹងជាចាំបាច់៕IMG_20220615_131333_221

Comments

Related posts