តម្លៃនាំចូលរបស់ប្រទេសកូរ៉េ បានស្ទុះងើបឡើងវិញ ក្នុងខែ ឧសភា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទិន្នន័យរបស់ធនា គារកណ្តាលបានបង្ហាញកាល ពីថ្ងៃព្រហស្បតិ៍ថា តម្លៃសម្រាប់ទំនិញនាំចូលទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញកាលពីខែមុនដោយតម្លៃទំនិញកើនឡើង។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១៦ ខែ មិថុនា។ 

     បើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងថា សន្ទស្សន៍តម្លៃនាំចូលបានកើនឡើង ៣,៦ ភាគរយនៅក្នុងខែឧសភាធៀបនឹងខែ មុន បន្ទាប់ពីបានធ្លាក់ចុះ ០,៦ ភាគរយនៅក្នុងខែមេសា។ តម្លៃជាមធ្យមប្រចាំខែសម្រាប់ប្រេងឆៅ ដែលជាស្តង់ដាររបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះពី ១១០,៩ ដុល្លារអាមេរិកក្នុងមួយបារ៉ែលក្នុងខែមីនាមកត្រឹម ១០២,៨ ដុល្លារក្នុងខែមេសា មុនពេលឡើងដល់ ១០៨,២ ដុល្លារក្នុងខែឧសភា។ តម្លៃសម្រាប់វត្ថុធាតុដើមនាំចូលបានកើន ឡើងវិញ ៦,៥ ភាគរយនៅ ក្នុងខែឧសភា បន្ទាប់ពីបានធ្លាក់ចុះ ២,១ ភាគរយនៅក្នុងខែមុន។ តម្លៃនាំចូលសម្រាប់ទំនិញអន្តរការី រួមទាំងផលិត ផលប្រេងបានកើនឡើង ២,០ ភាគរយនៅក្នុងខែដែលបានលើកឡើង។ តម្លៃសម្រាប់ផលិតផលធ្យូងថ្ម និងប្រេងនាំចូលបានបន្ថែម ១,៦ ភាគ រយ ហើយផលិតផលគីមី ៣,១ ភាគរយនិងឧបករណ៍អគ្គិសនីកើនឡើង ៤,៤ ភាគ រយ។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍តម្លៃនាំចេញបានកើនឡើង ៣,១ ភាគរយនៅក្នុងខែឧសភាធៀបនឹងខែមុន បន្ទាប់ពីបានកើនឡើង ១,៥ ភាគរយកាលពីខែមុន៕IMG_20220616_134735_025

Comments

Related posts