លោក ពូទីន នឹងធ្វើដំណើរទៅបរទេសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយអ៊ុយក្រែន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកវ្ល៉ាឌីមៀ ពូទីន នឹងទៅទស្សនកិច្ចអតីតរដ្ឋសូវៀតតូចៗចំនួនពីរនៅអាស៊ីកណ្តាលក្នុងសប្តាហ៍នេះ ដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅក្រៅប្រទេសចាប់តាំងពីការបញ្ជាឱ្យមានសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា។ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈមក បានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀសមនុស្សរាប់លាននាក់ទៀត និង នាំឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ដែលលោកពូទីន និយាយថា ជាហេតុផលដែល នាំឲ្យរុស្ស៊ីកសាងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយមហាអំណាចផ្សេងទៀតដូចជាចិន ឥណ្ឌា និងអ៊ីរ៉ង់។ លោក Pavel Zarubin អ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំងនៃស្ថានីយ៍ទូរទស្សន៍រដ្ឋ Rossiya ១ បាននិយាយថា លោកពូទីន នឹងធ្វើទស្សនកិច្ចនៅ តាជីគីស្ថាន និងតួកមីនីស្ថាន ហើយបន្ទាប់មកជួបជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់កិច្ចពិភាក្សា នៅទីក្រុងម៉ូស្គូ។ នៅទីក្រុង Dushanbe លោក Putin នឹងជួបជាមួយប្រធានាធិបតី Tajik លោក Imomali Rakhmon ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងជាអ្នកគ្រប់គ្រងដែលកាន់អំណាចយូរបំផុតនៃអតីតរដ្ឋសូវៀតមួយ។ លោក Zarubin បាននិយាយថា នៅទីក្រុង Ashgabat លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃប្រជាជាតិកាសព្យែន រួមទាំងមេដឹកនាំនៃប្រទេស Azerbaijan កាហ្សាក់ស្ថាន អ៊ីរ៉ង់ និងតួកមេនីស្ថាន។ លោកពូទីនក៏មានគម្រោងទៅទស្សនាទីក្រុង Grodno នៃប្រទេសបេឡារុសនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ១ ខែកក្កដា ដើម្បីចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារុស Alexander Lukashenko ៕IMG_20220627_111314_504

Comments

Related posts