មហោស្រពភាពយន្តអន្តរជាតិកម្ពុជារួមចំណែកលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចម្រើន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

photo_2022-06-29_15-56-03

  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្ប ធម៌ចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ឆ្នាំ ២០២២ នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាព យន្តភាពយន្តកម្ពុជា ផ្សព្វ ផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក។


  ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នៅសាលសន្និសីទចតុម្មុខ, កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២២ លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រ​សិល្បៈ​មាន​ប្រសាសន៍ថា មហោ ស្រពភាពយន្តអន្តរជាតិកម្ពុជានេះ  ក៏បានផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទ ពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណ ភាពភាពយន្តកម្ពុជា ដើម្បីអាច​ប្រកួត​ប្រជែង​ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ នៃទីផ្សារភាពយន្តក្នុងតំបន់។   ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុ វិស័យនៃ​គោលនយោបាយ​ជាតិស្តីពីវិស័យ​វប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។


   លោកជំទាវបន្តថា មហោ ស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោ បាយជាតិស្តីពីវិស័យវប្បធម៌ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជា​​ជាដែនដីស្វាគមន៍ការថត​ភាព​យន្តជាតិ និងអន្តរ ជាតិ ព្រមទាំងជួយលើក កម្ពស់កិតិ្តសព្ទ័កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិ ភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត នៃគោលនយោបាយឈ្នះឈ្នះ។
    សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១  បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ  ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពយន្តឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ ។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន៦២ចំណងជើង ដែលផលិតដោយយុវផលិត ករវ័យក្មេងកម្ពុជាព្រមទាំងយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផលិត ភាពយន្តនៅមជ្ឈមណ្ឌល​ធនធានសោត​ទស្សន៍បុប្ផាណា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។ ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” របស់លោក ប៉ាន់ រិទ្ធី ដែលបាន​ទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុង Venice, និងស្នាដៃភាព​យន្តរបស់ផលិត​ករកម្ពុជា​ផ្សេង ទៀត។ ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ ក៏ត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍​មហោស្រពនេះ ក្នុងគោល បំណង​ចូលរួម​អបសារទ​ខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕

 

 

photo_2022-06-29_15-56-02 (2)

photo_2022-06-29_15-56-02

photo_2022-06-29_15-56-01

photo_2022-06-29_15-56-00 (2)

photo_2022-06-29_15-56-00

photo_2022-06-29_15-55-59 (2)

photo_2022-06-29_15-55-59

Comments

Related posts