វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ អាជ្ញាធរសុខាភិ បាលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦,២៥៣ គិតត្រឹមថ្ងៃអាទិត្យដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៨,៣៩៥,៨៦៤ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែកក្កដា។ សម្រាប់សប្តាហ៍មុន ចំនួនករណីដែលបានបញ្ជាក់ជាមធ្យមប្រចាំថ្ងៃគឺ ៩,៤៩៩ នាក់។ ក្នុងចំណោមករណីថ្មី នេះ មាន១៦៤ ករណី ជាការនាំចូល ធ្វើឱ្យចំនួនសរុប កើនដល់ ៣៥,៩២៦ នាក់។ ចំនួនអ្នកឆ្លង ដែលស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ មានចំនួន ៥៦ នាក់។ ការស្លាប់បួននាក់ ទៀត ត្រូវបានគេបញ្ជាក់ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ មាន ចំនួន ២៤,៥៧៤ នាក់ ។ អត្រាមរណភាពសរុបគឺ ០,១៣ ភាគរយ៕
Comments