អ្នកនាំពាក្យក្រសួងព័ត៌មាន ផ្ញើលិខិតចំហរជូនអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ខេមបូចា

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ឯកឧត្តមមាស សុភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកក្នុង នាម អ្នកនាំពាក្យ ក្រសួងព័ត៌មានថា ខ្ញុំ សូម ផ្ញើ លិខិត ចំហរនេះ ជូន អង្គភាព សារព័ត៌មាន និង សមាគម គម សារព័ត៌មាន ខេបូចា ដែល តែងតែ លើកដម្កើនខ្លួនឯងថា ជា អង្គការ ភាព សារព័ត៌មាន ឯករាជ្យ មាន វិជ្ជាជីវៈ និង គោរព ក្រម សីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ឱ្យបាន ជ្រាប ថា៖ ក្នុង អត្ថ បទ ជាភាសាអង់គ្លេសដែលបាន ចេញផ្សាយ នៅ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៥: ៤០នាទី ល្ងាច លើគេហរទំព័រ និងគណនី ហ្វេសប៊ុក របស់ខ្លូន ដែលមាន ចំណង ជើង ថា “UN says press freedom in Cambodia remains severely restricted” ដែល សរសេរ ដោយ លោក ឃួន ណារីម (Khuon Narim) ត្រង់ កឋាខណ្ឌ ទី១៦ ដែល មាន ខ្លឹមសារ ថា " Information Ministry spokesman, Meas Sophorn, rejected the OHCHR findings, saying they came only from interviews with anti-government journalists and didn’t reflected the overall reality of the media in the country”។

ត្រង់ ចំណុចនេះ (កឋាខណ្ឌ ខាង លើ) ខ្ញុំសូមសួរ ទៅអង្គភាព សារព័ត៌មាន នេះ ដូចខាងក្រោម ៖

១. តើអង្គភាព សារព័ត៌មាន របស់លោកដែល សរសេរខ្លឹមសារបែបហ្នឹង ថាតេីលោកដកស្រង់ សម្ដី ខ្ញុំ ត្រង់ចំណុច ណា នៅក្នុង សំណេរ ឆ្លើយតបចំនួន ៦ចំណុច របស់ខ្ញុំ ទៅកាន់អ្នក សារព័ត៌មាន របស់ លោក ដែលថា " ... ពួកគេ សម្ភាសន៍ តែជាមួយ អ្នក សារព័ត៌មាន ដែលប្រឆាំង នឹង រដ្ឋាភិបាល ..."? បើនៅក្នុង សំណេរ ឆ្លេីយតបចំនួន ៦ចំណុច របស់ខ្ញុំ ទៅកាន់ អ្នក សារព័ត៌មាន របស់លោក ខ្ញុំ ពុំបាន និយាយ ទាល់តែ សោះ ថា " ... ពួក គេ សម្ភាសន៍ តែជាមួយ អ្នក សារព័ត៌មាន ដែល ប្រឆាំង នឹង រដ្ឋាភិបាល ..." នោះ។

២. តើក្រុម លោក ដែល សរសេរ ព័ត៌មាន បំភ្លៃ ការពិតបែប នេះ តើក្រុម លោក មាន ចេតនា អ្វី ឱ្យ ពិត ប្រាកដ ?

៣. បើក្រុម លោក សរសេរ បំភ្លៃ ខុស ពី ការ ពិត បែប នេះ តើ អង្គការ សារព័ត៌មាន លោក ជា អង្គភាព សារព័ត៌មាន ដែល ឯករាជ្យ មាន វិជ្ជាជីវៈ និង គោរព វិជ្ជាជីវៈ សារព័ត៌មាន ដូចដែល ក្រុម លោក តែងតែ អះអាង ដែរឬទេ?

ក្នុងការឆ្លើយតប ជា ចំហរនេះ ខ្ញុំ សូម ឱ្យ អង្គភាព សារព័ត៌មាន លោក បញ្ជាក់ ជូន សាធារណជន ជា សាធារណៈ និង ស្នើសុំ ឱ្យ សាធារណជន ទាំងអស់ ធ្វេីការ វិនិច្ឆ័យ ដោយ ខ្លួនឯង ចំពោះ អង្គភាព សារព័ត៌មាន នេះ ថា តើជាអង្គភាព សារព័ត៌មាន បែបណា។

សូម ភ្ជាប់ មកជាមួយ នូវ ខ្លឹម សារ ឆ្លើយតប របស់ខ្ញុំ ទៅកាន់ អ្នក សារព័ត៌មាន ខេបូចា៕ 

1-17

2-13

3-8

4-4

5-4

6-4

7-3

8-3

Comments

Related posts