កម្ពុជាអាចផលិតស៊ីម៉ងត៍បាន៩លានតោនក្នុង១ឆ្នាំ 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២

 

MC : មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលអះអាងថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចផលិតស៊ីម៉ងត៍បាន៩លានតោនក្នុង១ឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងអាចប្រមូលចំណូលចូលថវិកាជាតិ ។   

  ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ដែលកំពុងដំណើរការផលិតស៊ីម៉ងត៍បានចំនួន៩លានតោនក្នុង១ឆ្នាំៗ ដែលបានផ្គត់ផ្គង់និងបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ ។

  ឯកឧត្តមបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ងត៍ទាំង៥ដែលកំពុងដំណើរការនៅកម្ពុជារួមមាន ៖ ទី១. រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ទី២. រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងស្ថិតនៅ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ ទី៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ទី៤. រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផលិតបានជិត២លានតោនក្នុង១ឆ្នាំ និងទី៥. រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត១លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ៕mqdefault

Comments

Related posts