គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បន្តជំរុញការផ្សព្វផ្សាយឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមលើការ បញ្ជ្រាបព័ត៌មាន និងសមិទ្ធ ផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា&វ៉ែន សុវុទ្ធី ១៣ ០៨ ២០២២  

 

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងសិក្ខាសាលាស្តីពី៖ «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»   នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ថាសិក្ខាសាលារយៈពេល ១ ថ្ងៃកន្លះ នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារចលនា មហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិ បាល និងគណបក្ស ប្រមាណជាង ៧០០នាក់។ 

  អង្គសិក្ខាសាលា នឹងប្រព្រឹត្ត ទៅជាកិច្ចប្រជុំពេញអង្គ ជា មួយនឹងការចាប់ផ្តើមដោយ បទបង្ហាញលើប្រធានបទសំខាន់ចំនួន៣ ដោយវាគ្មិនជំនាញ និងពោរពេញដោយ បទពិសោធន៍។ ទន្ទឹមនេះ ក៏នឹងមានការបែងចែកជាក្រុមពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីមូលដ្ឋាន និងការងាររបស់ខ្លួនលើការងារសាធារណមតិ និងផ្សព្វផ្សាយមហាជន ជា ពិសេសក្នុងបរិបទឌីជីថល ។ 

    គោលបំណងនៃការរៀបចំសិក្ខាសាលាពេលនេះ គឺដើម្បី (១) ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារ ណមតិ (២)ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណ បក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀន សូត្រ ពីគ្នាទៅវិញទៅមកដក ស្រង់ទស្សនៈ ចែករំលែកបទ ពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូល ដ្ឋាននីមួយៗ និងពីតម្រូវការ។ 

  សូមជម្រាបជូនថា ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយឡែកពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕IMG_20220813_160608_312IMG_20220813_160611_312

Comments

Related posts